ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​បេតុង​ក្រុមហ៊ុន​ខេ​ស៊ី​មេន បើក​បុក​មនុស្ស​ស្លា.ប់​ម្នាក់​រត់គេច​ខ្លួន​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩ និង​០០​នាទី ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​បេតុង​លាយ​ស្រេច

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩ និង​០០​នាទី ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​បេតុង​លាយ​ស្រេច របស់​ក្រុមហ៊ុន​ខេ​ស៊ី​មេន​បាន​បុក​អ្នកបើកបរ​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហ្វ្រេ​ស បើកបរ​តាម​ផ្លូវ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​មុខ​ស្ថានីយ​ប្រេង​កាល់​តិច ចម្ងាយ​ពី​ហ្គ្រេ​ន​ភ្នំពេញ​ប្រមាណ​ជា​១០០​ម៉ែត្រ បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ឆ្លង​មក​ខាងឆ្វេង គាប់​ជួន​ពេល​នោះ​ស្រាប់តែ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ហើយ​បាន​បុក​ចំ​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​ស្លា​ម​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

តាម​សម្ដី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ដឹក​បេតុង​លាយ​ស្រេច របស់​ក្រុមហ៊ុន ខេ​ស៊ី​មេន បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ពាក់​ស្លាក​លេខ​រថយន្ត ភ្នំពេញ ៣A-២៦២០​។ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ហ៊ា​ង អាយុ​៥០​ឆ្នាំ មុខរបរ​ដើរ​ប៉ះ​កង់​ម៉ូតូ​ចល័ត ស្នាក់​នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បើកបរ​ម៉ូតូ​ម៉ាក​ហ្វ្រេ​ស ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១D-៩៣៦១​។ ក្រោយ​ពេល​កើតហេតុ ជន​បង្ក​បាន​បើករថយន្ត​រត់គេច​ប្រមាណ​ជា​១០០​ម៉ែត្រ ក៏​ឈប់​ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។

បច្ចុប្បន្ន​សាកសព​កំពុង​រង់ចាំ​ស្វែងរក​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ជញ្ជូន​ទៅ​កាន់​ស្នងការ​រាជធានី ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕