ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​ម្នាក់​ជំងឺ​ស្ក​ន់​រើ​ឡើង លោតទឹក​ទន្លេ​បាត់​ឈឹង

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៩ មក​រា ២០១៧​នេះ​ប្រជាពលរដ្ឋ​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​រាប់​សិប​នាក់​ប្រើប្រាស់​ទូក​ជា​ច្រើន​គ្រឿង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៩ មក​រា ២០១៧​នេះ​ប្រជាពលរដ្ឋ​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​រាប់​សិប​នាក់​ប្រើប្រាស់​ទូក​ជា​ច្រើន​គ្រឿង​ចុះ​រាវរក​នារី​ម្នាក់​លិច​ក្នុង ទឹក បន្ទាប់​បាត់​ខ្លួន​ជា​ច្រើន​ម៉ោង ដោយ​សង្ស័យ​ជំងឺ​ចាស់​រើ​ឡើង​បណ្តា​ជា​ស្ក​ន់​ជាន់​លោត​ទៅ​ក្ន​ង​ទឹក​។

នារី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជាក់​ថា មានឈ្មោះ ថង ថេ​ង​ជី​ឡា អាយុ​១៧ ឆ្នាំ​រស់នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។ តាម​ប្រភព​ព័ត៌មាន​បន្ត​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​ខ្លួន ហើយ​នៅ​មុន​កើតហេតុ​នាង​រួម និង​មិត្ត​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​រក​បេះ​ផ្លែ​ល្វា​មក​ធ្វើ​ជា​គ្រឿង​ម្ជូរ​ហូប ពេល​ដើរ​រក​តាម​ច្រាំង​ទន្លេ​សុខ​ៗ​ក៏​ស្រាប់តែ​រត់​សំដៅ​ទៅ​ទន្លេ​លោតទឹក​លិច​បាត់​តែ​ម្តង​។ ភ្លាម​នោះ​ដែរ​មិត្ត​របស់​នាងរ​ត់ទៅ​រក​អ្នក​ក្បែរ​នោះ​មក​រាវ​ស្រង់​តែ​មក​ទល់​រសៀល​នេះ​នៅ​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​៕