ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​កន្ត្រៃ​បុក​អ្នកបើកបរ​ម៉ូតូ ស្លា.ប់​ម្នាក់ និង​២​នាក់​រង​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត បាន​រង​របួសធ្ងន់ ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​គោ​យន្ត​កន្ត្រៃ​បុក​ជាមួយ​ម៉ូតូ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត បាន​រង​របួសធ្ងន់ ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​គោ​យន្ត​កន្ត្រៃ​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ មក​រា ២០១៧​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ ស្ថិត​នៅ​ក្នុងភូមិ​គោក​ត្រាង ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ទី​១.​ឈ្មោះ យើ​ម កែវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​សេរី​២០១៦ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ ១Q-៣២២៤ រង​របួស​ធ្លាយ​ពោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ទី​២.​ឈ្មោះ ដឿ​ត មេ​ង​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួសធ្ងន់ ទី​៣.​ឈ្មោះ ហួ​ន បូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រង​របួសធ្ងន់​នាំ​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ ទាំង​៣​នាក់​ក​រស់នៅ​ភូមិ​តា​គង់ ឃុំ​ណាំ​តា​វ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

ដោយឡែក​អ្នកបើកបរ​ក្បាល​គោ​យន្ត​កន្ត្រៃ​រត់គេច​បាន​ចំនួន​២​គីឡូម៉ែត្រ​ទុក​ចោល ចំណែក​មនុស្ស​គេចខ្លួន​បាត់​ស្រមោល​។ មន្ត្រី​នគរបាល​ផ្នែក​ចរាចរណ៍​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ដោយ​ធ្លាយ​ពោះវៀន និង​២​នាក់​ទៀត​រង​របួសធ្ងន់​សមត្ថកិច្ច​បាន​នាំ​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តឧត្តរមានជ័យ​។

ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​សាកសួរ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា ខាង​គោ​យន្ត​បាន​បើកបរ​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​រង​របួសធ្ងន់ សមត្ថកិច្ច​បាន​យក​គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក រង់ចាំ​ការ​ដោយ​ស្រាយ​ពេល​ក្រោយ​៕