ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​ នាយក​រដ្ឋមន្ត្រី​ខ្មែរ​-​ឡាវ សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulite) នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ …

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulite) នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​សម្ពោធ​ជា​ផ្លូវការ​អគារ​ទីស្នាក់ការ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​ នៃ​ខេត្តស្ទឹងត្រែង និង​ច្រក​ណ​ង​ណុ​ក​ខៀន​ នៃ​ខេត្ត​ចម្ប៉ា​សាក់​ របស់​ឡាវ ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក៏​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​សម្ពោធ​បើក​អគារ​ទីស្នាក់ការ​ច្រក​ទ្វារ​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមក​រា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ចម្ប៉ា​សាក់​ផង​ដែរ ៕