ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈប់​សកម្មភាព​គ្រឿងចក្រ​ជីកដី​របស់​​លោក កែវ សុវណ្ណ ហើយ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បន្ទាប់​ពី​គេហទំព័រ​«​កោះសន្តិភាព​»​ចេញផ្សាយ​អត្ថបទ​ក្រោម​ចំណងជើង​ថា ខ្លាំង​ណាស់ ! ហៅ​មក​ធ្វើ​ច្បាប់​៤-៥​ដង​ហើយ នៅ​តែ​មិន​មក​ធ្វើ កាលពី​វេលា​ម៉ោង …

ខេត្តព្រៃវែង ៖ បន្ទាប់​ពី​គេហទំព័រ​«​កោះសន្តិភាព​»​ចេញផ្សាយ​អត្ថបទ​ក្រោម​ចំណងជើង​ថា ខ្លាំង​ណាស់ ! ហៅ​មក​ធ្វើ​ច្បាប់​៤-៥​ដង​ហើយ នៅ​តែ​មិន​មក​ធ្វើ កាលពី​វេលា​ម៉ោង ២ និង​១៧​នាទី​រសៀល ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ លោក ជា ក​ក្ដ​ដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ចុះ​ទៅ​បញ្ឈប់​សកម្មភាព​ជីកដី​របស់​គ្រឿងចក្រ លោក កែវ សុវណ្ណ​ហើយ ។

សូម​បញ្ជាក់​ថា អ្នកស្រុក​បាន​អះអាង​ថា ទីតាំង​ដែល​គេ​ជីក​យក​អាចម៍ដី​លក់​នោះ គឺ​ស្ថិត​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៨​អា ក្នុងភូមិ​គ្រួ​ស ឃុំ​ព្រៃ​ព្នៅ ដែល​រណ្តៅ​នីមួយ​ៗ​មាន​ជម្រៅ​រហូត​ដល់​ទៅ​ជាង​១០​ម៉ែត្រ​ឯណោះ ហើយ​វា​មិន​ត្រឹមតែ​ជ្រៅ​គួរ​ឲ្យ​ខ្លាច​នោះ​ទេ បច្ចុប្បន្ន​នេះ​ដីស្រែ​របស់​ពួក​គាត់​ដែល​នៅ​ជាប់​នោះ​បាន​បាក់​ដី​ចូល​ទៅ​ក្នុង​រណ្តៅ​ទាំងនោះ​ស្ទើរ​អស់ហើយ ឯ​កន្លែង​ខ្លះ​ទៀត​គឺ​គេ​ជីក​ចូល​ដី​អ្នកស្រុក​តែ​ម្តង ទើប​ធ្វើ​ឲ្យ​អ្នកស្រុក​ក្តៅក្រហាយ លើកគ្នា​ទៅ​ឃាត់​គ្រឿងចក្រ​កុំ​ឲ្យ​ជីក​ទៀត តែ​គេ​មិន​ស្តាប់ ហើយ​នៅ​តែ​បន្ត​ជីក​ទៀត ចំណែក​ខាង​អាជ្ញាធរ​វិញ​ពួក​គាត់​បាន​ទៅ​ប្តឹង​ឲ្យ​ទៅ​ជួយ​ឃាត់​ច្រើន​ដង​ដែរ តែ​បាន​ត្រឹមតែ​ថា ចាំ​ចុះ​ទៅ​ឃាត់​ឲ្យ តែ​ជាក់ស្តែង​មិន​ដែល​ឃើញ​ខាង​អាជ្ញាធរ​ណា​ចុះ​ទៅ​ឃាត់​នោះ​ទេ ។

ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក ជា ក​ក្ដ​ដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​អះអាង​ថា រណ្ដៅ​ដី​ដែល​គ្រឿងចក្រ​របស់​លោក កែវ សុវណ្ណ ជីក​នៅ​ឃុំ​ព្រៃ​ព្នៅ​នោះ មាន​ជម្រៅ​ត្រឹមតែ​៣,៥​ម៉ែត្រ ប៉ុណ្ណេះ គឺ​មិន​ដូច​ការ​ចោទប្រកាន់​របស់​អ្នកស្រុក​ទេ ម្យ៉ាង​ពេល​នេះ​លោក​បាន​ចុះ​ទៅ​ហាមឃាត់​ឲ្យ​បញ្ឈប់​សកម្មភាព​ហើយ​ដែរ ។

លោក ជា ក​ក្ដ​ដា បញ្ជាក់​ថា គ្រឿងចក្រ​នោះ​មិន មែន​ជីក​ធ្វើ​អាជីវកម្ម​នោះ​ទេ គឺ​គេ​ជីក​ពី​ដី​ខ្លួនឯង​ដែល​នៅ​ខាងក្រោយ យក​ទៅ​ដាក់​នៅ​ខាង​មុខ​ប៉ុណ្ណោះ ៕