ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វាកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​សម្រាក​ព្យាបាល​ជំងឺ​អុត​ស្វា​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នា​ពេល​កន្លង​មក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទី​ពេទ្យ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​សម្រាក​ព្យាបាល​ជំងឺ​អុត​ស្វា​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នា​ពេល​កន្លង​មក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទី​ពេទ្យ​ហើយ ។

លោក​ជំទាវ​បាន​ឲ្យ​ដឹង​តាម​ប្រពន្ធ​តេ​ឡេ​ក្រាម​ថា ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​សម្រាក​ព្យាបាល​ជំងឺ​អុត​ស្វា​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ពេល​កន្លង​មក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា​នេះ ដោយ​មាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​អុត​ស្វា បញ្ជាក់​ពី​មន្ទីរ​ពិសោធ៍​ប៉ាស្ទ័រ​កម្ពុជា នា​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២​។

លោក​ជំទាវ​ថា​បច្ចុប្បន្ន បុគ្គល​រូប​នេះ ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​រួច​ហើយ​ដែរ ដើម្បី​បន្ត​និ​តិ​វិធី​តាម​ផ្លូវច្បាប់​ទៅ​តាម​ការ​ចាត់ចែង​របស់​សមត្ថកិច្ច ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ជំទាវ​អ្នកនាំពាក្យ​ក៏​សូម​បងប្អូន​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​ចូលរួម​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ការ​ចម្លងជំងឺ​អុត​ស្វា​តាម​ការ​ណែនាំ​ក្រើនរំលឹក​បន្ថែម​ទៀត​របស់​ក្រ​សូ​ង​សុខាភិបាល ដែល​បាន​ចេញផ្សាយ​ពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ កន្លង​មកនេះ​។

សូមកុំ​ភ្លេច​បន្ត​អនុវត្ត​វិធានការ «៣​ការពារ និង ៣​កុំ និង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩» ជា​ពិសេស​ដូ​ស​ជំរុញ (​ទី​៣, ទី​៤, និង​ទី​៥) ពេល​ដល់​វេន​លោក​អ្នក​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​លោក​អ្នក និង​អ្នកជា​ទីស្រឡាញ់​របស់​លោក​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ