ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! ផ្ទុះ​ខួរ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​បង្កាន់ដៃស្ពាន​ដួល​បោក​ទៅ​លើ​ថ្នល់ ស្រាប់តែ​រថយន្ត​បើក​មក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់​កិន​ចំ​ក្បាល​ផ្ទុះ​ខួរ​ស្លា.ប់​យ៉ាង​ …

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​បង្កាន់ដៃស្ពាន​ដួល​បោក​ទៅ​លើ​ថ្នល់ ស្រាប់តែ​រថយន្ត​បើក​មក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់​កិន​ចំ​ក្បាល​ផ្ទុះ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ក្រ​វ៉ា ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ប្រភព​ព័​ត៌​ពី​សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​អ្នក​បើក​ម៉ូតូ​ឈ្មោះ ស៊ុន ឈឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ជើង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (​ស្លាប់​) និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​ឈ្មោះ នៅ សុខ​គី​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ របួសស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ កែប សែ​ម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្ពឺ ស្រុក​ស្នួល ខេត្តក្រចេះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​វ៉េវ គ្មាន​ស្លាក​លេខ​១​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​រុក្ខ​តេ​ជោ ខណៈ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​ប៉ះ​បង្កាន់ដៃស្ពាន​ដួល​បោក​មក​លើ​ថ្នល់ ស្រប​ពេល​នោះ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ មាន​ក្បាល​ពណ៌​ស កន្ទុយ​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2294 បើក​ពីក្រោយ​មក​ដល់​ល្មម ហើយ​ប្រហែលជា​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​កិន​ជន​រង​គ្រោះ​ដែល​ជា​អ្នក​បើក​ម៉ូតូ​ចំ​ក្បាល​បណ្ដាល​ឲ្យ​ផ្ទុះ​ខួរ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន រួច​បញ្ជូន​ទាំង​រថយន្ត និង​ម៉ូតូ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕