ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​​ នាយករដ្ឋមន្រ្តីខ្មែរ-ឡាវ ​​សម្ពោធច្រកទ្វារអន្តរជាតិ​​ត្រពំាងក្រៀល

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើគ្មានការប្រែប្រួលទេ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​និងលោកនាយករដ្ឋមន្រ្តីឡាវ ​ថងលូន ស៊ីស៊ូលីត ​( Thongloun Sisoulite) នឹង​អញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់​បើកសម្ពោធជាផ្លូវការអគារទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពំាងក្រៀលនៃខេត្តស្ទឹងត្រែង​ ​និង​ច្រកណងណុកខៀននៃខេត្តចម៉្បាសាក់របស់​ឡាវ ។

បើតាមសេចក្តីជូនព័ត៌មាន​របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​ក៍បានបញ្ជាក់ទៀតថា​ បន្ទាប់ពីសម្ពោធបើកអគារទីស្នាក់ការច្រកទ្វារអន្តរជាតិ​​រវាងប្រទេស​ទំាងពីរនៅព្រឹកថ្ងៃទី១០​ មករា ២០១៧​ សម្តេចតេជោនាយករដ្ឋមន្រ្តីក៍នឹងអញ្ជើញទៅទស្សនា​ទំនប់វារីអគ្គិសនីដនសាហុង ​ដែលស្ថិតនៅក្នុងខេត្តចម៉្បាសាក់ផងដែរ ៕