ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់! ចូល​ម៉ាស្សាប្រដាប់ភេទ ទាល់តែ​ត្រដរ​ខ្យល់​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​បាន​និយាយ​ថា​ បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់ បាន​ស្លា.ប់​នៅ​ក្នុង​ហាង​ម៉ា​ស្សា​«LOWERY» ​មាន​ទីតាំង​ផ្ទះ​លេខ​២២​អឺ​០ ផ្លូវ​លេខ​១១៨ ​​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង០១​ និង​៣០​​នាទី​រសៀល​ថ្ងៃ​ទី​០៨ ​មករា ​បន្ទាប់​ពី​​ម៉ា​ស្សា​ប្រដាប់​ភេទ ​រហូត​ដល់​ចេញ​ទឹក​កាម ។

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​បាន​និយាយ​ថា​ បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់ បាន​ស្លាប់​នៅ​ក្នុង​ហាង​ម៉ា​ស្សា​«LOWERY» ​មាន​ទីតាំង​ផ្ទះ​លេខ​២២​អឺ​០ ផ្លូវ​លេខ​១១៨ ​​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង០១​ និង​៣០​​នាទី​រសៀល​ថ្ងៃ​ទី​០៨ ​មករា ​បន្ទាប់​ពី​​ម៉ា​ស្សា​ប្រដាប់​ភេទ ​រហូត​ដល់​ចេញ​ទឹក​កាម ។

យោង​តាម​ស្ត្រី​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​ហាង​​ម៉ា​​ស្សាខាងលើ ​ឈ្មោះ​ឈុំ ស្រី​ទូច បាន​​ឱ្យ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ដឹង​ថា កាលពី​​វេលាម៉ោងជាង​១​រសៀល​​ថ្ងៃ​កើតហេតុ ​មាន​បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​​ឈ្មោះ FREDERICK JNEMERGUT អាយុ​៧៤​ឆ្នាំ ​បាន​មក​ម៉ាស្សា​ ដោយ​បុរស​រូប​នេះ​ស្រាត​ខោអាវ​ចេញ​ ហើយ​ឱ្យ​នាង​យក​ប្រេង​ម៉ា​​ស្សា​លិ​ង្គ​ និង​ពងស្វាស​ទាល់តែ​ចេញ​ទឹក​កាម ។

បន្ទាប់​ពី​ចេញ​ទឹកកាម​ហើយ​ ស្រាប់តែ​បុរស​​អា​មេ​រិ​ក​រូបនេះ មាន​អាកា​រៈ​មិន​ស្រួល ​គឺ​ពិបាក​ដកដង្ហើម ​និង​មាន​ភាព​​ដង្ហក់​ត្រដរ​ខ្យល់  ភ្លាម​ៗ​នោះ ​នាង​បានរ​ត់ទៅ​រាយការណ៍​ឱ្យ​អ្នកគ្រប់គ្រង​ហាង​ឈ្មោះ​ជា ពេ​ជ្ជ​នី ។ ឃើញ​សភាព​មិនល្អ​ ម្ចាស់​ហាង​ម៉ា​​ស្សា​ខាងលើ​ ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​កាល់​ម៉ែត ម​ក​ជួយ​សង្គ្រោះ​ ​ប៉ុ​ន្តែ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​មក​ដល់ ​និង​បាន​ពិនិត្យ​ឃើញ​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​រូប​នេះ ​បានដាច់ខ្យល់​​ស្លាប់​បាត់​ទៅ​ហើយ ។

មន្ត្រី​នគរបាល​កា​តិ​យា​ល័យ​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរ​បាន​រាជធានី​ភ្នំពេញ​ និង​គ្រូពេទ្យ​ប្រចាំ​តុលាការ​បាន​ឱ្យ​យ​ដឹង​ថា បុរស​​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ ​FREDERICK JNEMERGUT ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ប្រាកដ​មែន​ បច្ចុប្បន្ន​ សព​បញ្ជូន​ទៅ​ដ​ង្ក​ល់​នៅ​វត្ត​ស្ទេង​មាន​ជ័យ ។