ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ឡូត៍​នេសាទ​លេខ​១ និង​ព្រែក​ព្រះ​អង្គ ឈ្មួញ​ដាក់​ដាយ​ពេញ​ព្រែក​ចាប់​យក​ត្រី

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ អ​តី​ឡូត៍​នេ​សា​ទី​លេខ​១ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម នា​ល្ងាច​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៧ គេ​ឃើញ​មាន​ដាក់​របាំង និង​ដាយ …

ខេត្តកំពង់ចាម ៖ អ​តី​ឡូត៍​នេ​សា​ទី​លេខ​១ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម នា​ល្ងាច​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៧ គេ​ឃើញ​មាន​ដាក់​របាំង និង​ដាយ ពេញមាត់​ព្រែក ដើម្បី​ចាប់​យក​ត្រី​យ៉ាង​សប្បាយ សូ​ម្បី​តែ​កូន​ត្រី​តូច​ក៏​រត់​ទៅ​ណា​មិន​រួច​ដែរ ។ គេ​មាន​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ជំនាញ​ជលផល មិន​មាន​វិធានការ​បង្ក្រាប សង្ស័យ​តែ​មានការ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ទេ​ដឹង បានជា​បណ្តោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​ដូច្នេះ ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ព្រះ​អង្គ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៦​កន្លង​ទៅ គឺ​មាន​សកម្មភាព​ដាក់​បទល្មើស​ដាយ​ច្រើន​កន្លែង​ចាប់ពី​មាត់​ព្រែក​ក្រោម​ស្ពានបេតុង ព្រែក​រលួស និង​ព្រែក​ព្រះ​អង្គ រហូត​ដល់​ទៅ​បឹង​ខាងក្រោយ​ភូមិ​តែ​ម្តង លុះ​ពេល​ដែល​លើក​ម្តង​ៗ​បាន​ត្រី​ច្រើន​ណាស់ ។

ប្រជាពលរដ្ឋ​ដដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​បន្ត​ថា លុះ​ពេល​ដែល​រដូវ​ទឹកសម្រក ដាយ​ដាក់​ចាប់​ត្រី គឺ​នៅ​តែ​បន្ត​ដាក់​ពាសពេញ​តាម​បណ្តោយ​ព្រែក​តែ​ម្តង គាត់​ថា នៅ​ត្រង់​ខាងក្រោម​ស្ពាន​ដោយសារ​តែ​មានការ​ដាក់​ដាយ​នោះ បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​ច្រោះ​ដាច់​ក្បាល​ថ្ម​ឡើ​ក​ក្រហូង​តែ​ម្តង ។ ដាយ​ទាំងនោះ​គេ​បាន​ដាក់​ចាប់​ត្រី​ឡើង​ដុះ​ស្លែ​ទៅ​ហើយ មិនឃើញ​មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ណា​ចុះ​មក​បង្ក្រាប​ទេ គាត់​និយាយ​ទាំង​គ្រវីក្បាល​តិច​ៗ និង​បាន​ពោល​ពាក្យ​ថា បើ​គេ​មិន​ត្រូវរ៉ូវ​គ្នា​ទេ គឺ​មិន​អាច​ដាក់​ដាយ​ចាប់​ត្រី​បាន​ឡើយ ។

លោក ទុន ណេ​ត អភិបាលស្រុក​ស្ទឹង​ត្រង់ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩​មក​រា​ថា ប្រសិនណាបើ​សកម្មភាព​ដាក់​ដាយ​ចាប់​យក​ត្រី​ក្នុង​រដូវ​បិទ​នោះ រូប​លោក​នឹង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប តែ​នេះ​ជា​រដូវ​បើក​នេសាទ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដាក់​ដាយ​ដើម្បី​ចាប់​យក​ត្រី ហើយ​ត្រី​ក៏​មិនសូវ​មាន តែ​ទោះបីជា​រដូវ​បើក​នេសាទ បើ​បទល្មើស​ឆក់​វិញ រូប​លោក​នឹង​បង្ក្រាប ។

លោកស្រី ស្រី គី​ម​ឆ​យ អភិបាលស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មកនេះ​កម្លាំង​ជលផល​ខេត្ត​ធ្លាប់​បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ឃុំ​គ្រៀន​ជ្រៃ លុះ​ពេល​ដែល​ចេញ​មក​មក​វិញ ក្រុម​ដាក់​បទល្មើស​បាន​បន្តសកម្មភាព​ដាក់​ដដែល ។ បទល្មើស​នេសាទ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ជំនាញ​ជលផល​ខេត្ត លោកស្រី​មេឃុំ​គ្រៀន​ជ្រៃ ធ្លាប់​បាន​លើក​ហេតុផល​ប្រាប់​ថា អតីត​ឡូត៍​នេសាទ​លេខ​១​នេះ​គឺ​ចង់​តែ​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន រៀបចំ​ដាក់​ឡូត៍​នេសាទ​គ្របគ្រង​ដោយ​មានការ​អភិ​វ​ឌ្ឈ​ន៍​ដូច​ជា​លើក​មុន ព្រោះថា រាល់ថ្ងៃ​បទល្មើស​នេសាទ មាន​ភាព​អនាធិបតេយ្យ​ណាស់ ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ប្រាប់​ថា ទោះជា​រដូវ​បើក​នេសាទ​ក្តី ចំពោះ​សកម្មភាព​ដាក់​ដាយ​ចាប់​ត្រី​តូច​ធំ​នោះ គឺជា​ទ​ង្វើ​ខុសច្បាប់ ហើយ​រូប​លោក​ជាប់រវល់​ប្រជុំ​នៅ​ភ្នំពេញ ៕