ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Caltex រក​ឃើញ​អតិថិជន​២៧​រូប​មានសំណាង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Caltex បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ទូរស័ព្ទ​ដៃ និង​ម៉ូតូ និង​ចាប់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី «​ចាក់សោ​សំណាង​» កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ ហើយ​បាន​រក​ឃើញ​អតិថិជន​មានសំណាង

រាជធានី​ភ្នំពេញ ៖ Caltex បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ទូរស័ព្ទ​ដៃ និង​ម៉ូតូ និង​ចាប់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី «​ចាក់សោ​សំណាង​» កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ ហើយ​បាន​រក​ឃើញ​អតិថិជន​មានសំណាង​ចំនួន​២៧​រូប នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី A1 Concert របស់​ស្ថានីយទូរទស្សន៍ MYTV ។

លោក Daniel Hwang នាយក​គ្រប់គ្រង​ប្រូ​ដាក​ខេ​ម​បូ​ឌា របស់​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន បានឱ្យ​ដឹង​ថា «​យើង​មាន​សេចក្តី​រីករាយ​ណាស់ ចំពោះ​ការ​ចូលរួម​ដ៏​ច្រើន​លើសលុប​របស់​អតិថិជន​នៅ​ក្នុងឆ្នាំនេះ​ដែល​ជា​ឆ្នាំ​គម្រប់​ខួប​ទី​២០​ឆ្នាំ របស់​យើង​នៅ​កម្ពុជា​។ កម្មវិធី «​ចាក់សោ​សំណាង​» គឺជា​កិច្ច​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​អស់​រយៈពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​យើង​សង្ឃឹមថា រាល់​ការ​អញ្ជើញ​ទៅ​កាន់​ស្ថានីយ Caltex អតិថិជន​នឹង​ទទួល​បាន​នូវ​រង្វាន់​ពិតប្រាកដ​ពី​ប្រេងឥន្ធនៈ Caltex ជាមួយ Techrom ថ្មី និង​ល្អ​ជាង​មុន ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ៗ​ជា​ច្រើន​ទៀត​»​។