ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គួរ​ឲ្យ​សង្ស័យ ឃាត់​ឆែកឆេរ ស្រាប់​តែ​បែកធ្លាយ​…

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ យុវជន​២​នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក​១​គ្រឿង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ …

ខេត្តកំពង់ស្ពឺ ៖ យុវជន​២​នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក​១​គ្រឿង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ដើម្បី​ឆែកឆេរ ស្រាប់តែ​បែកធ្លាយ​រឿង​ម៉ូតូ​ដែល​កំពុង​ជិះ​នេះ​គឺជា​ម៉ូតូ​ដែល​ទើប​លួច​បាន​ទៅ​វិញ ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ប្រាក់ ភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​កោះ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង និង​ម្នាក់​ទៀត​ឈ្មោៈ ចក់ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​លាក​អន្លូង ឃុំ​រលាំងចក ស្រុក​សំរោង​ទង ។ ចំណែក​ម្ចាស់​ម៉ូតូ​ម៉ាក​ឌូ​ក ពាក់​ស្លាក​លេខ ភ្នំពេញ 1FW 4546 ដែល​ត្រូវ​ក្រុម​ចោរលួច​យក​ទៅ​នោះ​ឈ្មោះ យិ​ន ច​ន្ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដូច​ការ​ចោទប្រកាន់​មែន ហើយ​ខណៈ​កំពុង​ជិះ​ប្រុង​យក​ទៅ​លក់​ក៏​ត្រូវ​សមត្ដ​កិច្ច​ចាប់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង ។

ម្ចាស់​ម៉ូតូ​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​បាត់ គាត់​ចត​ម៉ូតូ​ទុក​នៅ​ក្រោមផ្ទះ ហើយ​ក៏​ឡើង​ទៅ​សំរាក​ជា​ធម្មតា លុះ​ព្រឹក​ឡើង​ពេល​ចុះ​មក​ដី​ស្រាប់តែ​បាត់​ម៉ូតូ​មិនឃើញ ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តាម​រក ។ រហូត​ដល់​ថ្ងៃ​បន្តិច សមត្ថកិច្ច​ក៏​ឃាត់​បាន​ជនសង្ស័យ​២​នាក់​ដែល​កំពុង​ជិះ ហើយ​ហៅ​រូប​គាត់​ឲ្យ​មក​មើល​ម៉ូតូ ក៏​ស្គាល់​ច្បាស់​ថា ជា​ម៉ូតូ​របស់​ខ្លួន ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​តាម​ច្បាប់​តែ​ម្តង ។

លោក​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​បាន​ប្រាប់​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​គឺជា​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ដែល​សមត្ថកិច្ច​របស់​លោក​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ ។ មុន​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​របស់​លោក​ប្រទះ​ឃើញ​គួរ​ឲ្យ​សង្ស័យ​ក៏​ឃាត់ខ្លួន​ឆែកឆេរ តែ​មិនឃើញ​មាន​គ្រឿងញៀន​ទេ បែរជា​បែកធ្លាយ​រឿង​លួច​ម៉ូតូ​ទៅ​វិញ ។

លោក​អធិការរង​បន្ត​ទៀត​ថា ករណី​ខាងលើ​នេះ​ជំនាញ​កំពុង​កសាង​សំណុះ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។ ចំណែក​ម៉ូតូ​ក៏​កំពុង​រៀបចំ​ឯកសារ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​មក​ទទួលយក​ទៅ​ប្រើប្រាស់​វិញ​ដែរ ៕