ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ចិត្ត​! ដេក​គុកអស់​៣ថ្ងៃ​ទទេៗ

7 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ តាម​ប្រភពពី Metro ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​​​ប៉ូ​លិស​ចាប់ខ្លួន​ដាក់គុក​៣​ថ្ងៃ ព្រោះ​​តែ​មាន​ម៉ា​ទឹកកក​នៅ​ក្នុងរថយន្ត ​តែ​អ្វី​ដែល​​ប៉ូ​លិស​គិត​​ថា ​ជា​ម៉ា​ទឹកកក​នោះ ការពិត​ជា​ខ្សាច់​​ សម្រាប់​​ឱ្យ​​ឆ្មា​ជុះ​អាចម៍​​តែ​​ប៉ុណ្ណោះ​ ។

លោក Ross Lebeau អាយុ​២៤​ឆ្នាំ មក​ពី​​រដ្ឋ​តិច​សាស់ ត្រូវ​បាន​ប៉ូ​លិស​ចាប់ពី​បទ​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់​ ។ ប៉ូ​លិសបាន​ឃាត់​រថយន្ត​​របស់​គាត់​ កាលពី​ខែធ្នូ ហើយ​ឆែក​ឃើញ​កញ្ចប់​​ខ្សាច់​​ ស្មាន​តែ​ម៉ា​ទឹកកក ​។ មូលហេតុ ដែល​លោក Ross រក្សា​ទុក​កញ្ចប់​ខ្សាច់​នៅ​ក្នុង​ឡាន គឹ​មក​ពី​លោក​ចង់​ឱ្យ​ខ្សាច់​ស្រូប ​យកជាតិ​ទឹក​ពី​ក្នុង​ឡាន ការពារ​កុំ​ឲ្យ​មានទឹក​ជាប់​កញ្ចក់​ឡាន​​ពិបាក​មើល​ផ្លូវ​ ។

ដោយសារ​តែ​ចាប់ខ្លួន​ច្រឡំ​​​នោះ ​លោក​ត្រូវ​ដេក​គុក​អស់​រយៈពេល​៣​ថ្ងៃ ដោយ​ខ្លួន​មិន​មានទោស​សោះ​ ។ លោក​បាន​ប្រាប់​នៅ​ក្នុង​កិច្ច​សម្ភាស ABC ថា ​«​ខ្ញុំ​ចង់បាន​ការ​សុំ​ទោស​ជា​ផ្លូវការ​ណ»មួយ ​។ ខ្ញុំ​ត្រូវ​បាន​ប៉ូ​លិស​ចាប់​ ដោយ​គ្មាន​ទោស​អ្វី​ទាល់តែ​សោះ​ ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ឈ្មោះ ខូច​កិត្តិយស​គ្រួសារ​ថែម​ទៀត​ផង​​ ខ្ញុំ​ចង់​លាង​វា​ឱ្យ​ស្អាត​ឡើង​វិញ » ។