ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ខេត្តកំពង់ឆ្នាំង​ប្រមូលផ្តុំ​គ្នា​មុខក្រសួង​ដែនដី​ទាមទារ​សុំ​អន្តរាគមន៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​២៣​នាក់ តំណាង​ឲ្យ​២៣​គ្រួសារ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ មក​ពី​ខេត្ត​កំពង់​ឆ្នាំ បាន​ធ្វើការ​ប្រមូល​ម្តុំ​គ្នា​នៅ​មុខក្រសួង​រៀបចំ​ដែនដី …

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​២៣​នាក់ តំណាង​ឲ្យ​២៣​គ្រួសារ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ មក​ពី​ខេត្ត​កំពង់​ឆ្នាំ បាន​ធ្វើការ​ប្រមូល​ម្តុំ​គ្នា​នៅ​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ទាមទារ​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ពួក​គាត់ រឿង​រំលោភ​បំពាន​ដីធ្លី​ស្រែ​ចម្ការ ។

ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ផ្ទៃដី​សរុប​ទាំងអស់​របស់​ពួក​គាត់​មាន​១៨៤​ហិច​តា មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដំណាក់​អំបិល ឃុំ​ក្រាំង​ស្តារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវ​ក្រុម​ឈ្មួញ​ទុច្ចរិត​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ នូ វិចិត្រ មាន​ឋានៈ​ជា​នាយ​រង​កងកាំភ្លើងធំ រំលោភ​បំពាន​យក​យ៉ាង​សាហាវ ដោយ​បាន​ប្រើប្រាស់​នូវ​កងកម្លាំងប្រដាប់អាវុធ​ជា​ច្រើន មក​ធ្វើការ​គំ​ហែង​កំហែង​យ៉ាង​ធ្ងន់​ៗ​មក​លើ​ពួក​គាត់ ហើយ​ថែម​ទាំង​ធ្លាប់​ធ្វើការ​ឈូស​ឆាយ​ផលដំណាំ ចម្ការ ក៏​ដូច​ជា​ផ្ទះសម្បែង​របស់​ពួក​គាត់​ទៀត​ផង ។

យ៉ាងណាមិញ នៅ​វេលា​ព្រឹក​ថ្ងៃខែ​ដដែល តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​បងប្អូន​ផង​ដែរ ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ដាក់​ញត្តិ​នៅ​ក្រសួង​ខាងលើ​រួច​ហើយ ក្រុម​ប្រជាពលរដ្ឋ​បន្ត​នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុ​ទ្ទ​ការ​ល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផង​ដែរ ដើម្បី​សុំ​ការ​អន្តរាគមន៍​បន្ថែម ហើយ​ក្នុង​នោះ​ខាង​តំណាង​ខុ​ទ្ទ​ការ​ល័យ​ក៏​ព្រម​ទទួលយក​ញត្តិ​នោះ​មក​ទុក​សិន ។

សូម​បញ្ជាក់​បន្ថែម​ថា ក្រោយ​ដាក់​ញត្តិ​ដើម្បី​សុំ​អន្តរាគមន៍​ហើយ​នោះ ក្រុម​ប្រជាពលរដ្ឋ​ទាំង​២៣​គ្រួ​សារបាន​នាំ​គ្នា​រំសាយ​ការ​តវ៉ា ដោយ​ទៅ​សម្រាក​បណ្តោះអាសន្ន​នៅផ្ទះ​សំណាក់​ម្តុំ​ផ្សារ​សំណង់​១២ ស្ថិត​ក្នុង​ខណ្ឌទួលគោក រង់ចាំ​ថ្ងៃស្អែក​ឡើង​មក​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​២​ម្តងទៀត ដើម្បី​សួរនាំ​រក​ដំណោះស្រាយ​លើ​កិច្ច​សុំ​អន្តរាគមន៍​របស់​ពួក​គាត់ ៕