ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសាសន៍​ចុង​ក្រោយ​របស់​លោកស្រី Michelle Obama…

7 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ លោកស្រី Michelle Obama បាន​ថ្លែងសុន្ទ​រក​ថា​ចុង​ក្រោយ​របស់​លោកស្រី ​ពី White House កាលពីថ្ងៃសុក្រ​កន្លង​មក​​ ដោយ​​ផ្តល់​កិត្តិយស​ដល់​ទៅ Terri Tchorzynski ដែល​ជាទី​ប្រឹក្សា​ក្នុង​សាលារៀន​ប្រចាំឆ្នាំ​ ។

អា​មេ​រិ​ក ​៖ លោកស្រី Michelle Obama បាន​ថ្លែងសុន្ទ​រក​ថា​ចុង​ក្រោយ​របស់​លោកស្រី ​ពី White House កាលពីថ្ងៃសុក្រ​កន្លង​មក​​ ដោយ​​ផ្តល់​កិត្តិយស​ដល់​ទៅ Terri Tchorzynski ដែល​ជាទី​ប្រឹក្សា​ក្នុង​សាលារៀន​ប្រចាំឆ្នាំ​ ។

លោកស្រី​ដែល​ជា​ភរិយារបស់​​លោក​ប្រធានាធិបតី​ម្នាក់​នេះ ​បាន​លើក​ឡើង​ពី​ការ​ផ្តួចផ្តើម​​គំនិត​ឈោង​ចាប់​ខ្ពស់​ជាង​មុន​​របស់​លោកស្រី ​និង​បាន​និយាយ​ថា «អ្នក​ប្រហែលជា​អាច​ចង​ចាំ​ថា​ ខ្ញុំ​បាន​ចាប់ផ្តើម​ចេញ​ច្រៀង​រ៉េ​ប​ជាមួយនឹង Jay ពី​ការ​ទទួល​បាន​ចំណេះដឹង​មួយ​ចំនួន​ តាម​រយៈ​ការ​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​» ។

លោកស្រី​បាន​ចង្អុលបង្ហាញ​ថា ​រដ្ឋាភិបាល​របស់​លោក Obama បាន​វិនិយោគ​យ៉ាង​ខ្លាំង​លើ​ការ​អប់រំ​។ អ្នកស្រី​បាន​និយាយ​ឲ្យ​ទី​ប្រឹក្សា​ដែល​បាន​ចូលរួម​ថា «បុរស​នឹង​ស្ត្រី​ទាំងនេះ​ បាន​បង្ហាញ​ដល់​ពួក​គេ​ថា ​ក្មេង​ៗ​ទាំងនោះ​សំខាន់​ណាស់​ ។ ​​ពួក​គេ​មាន​អ្វី​ដែល​ពិសេស​ ។ មិន​ថា ​ពួក​គេ​មកពីណា ឬ​តើ​ឪពុក​ម្តាយ​របស់​ពួក​គេ​ មាន​ប្រាក់​ប៉ុន្មាន​ឡើយ មិន​ថា​ពួក​គេ​មាន​រូបរាង​យ៉ាងណា ឬ នរណា​ជា​មនុស្ស ​ដែល​ពួក​គេ​ស្រឡាញ់ ​ឬ​គោរព ឬ​ភាសា​អ្វី​ ដែល​ពួក​គេ​និយាយ​នៅផ្ទះ​​ឡើយ ពួក​គេ​ទាំងអស់​ មាន​ទីតាំង​ឈរ​ជើង​ក្នុង​​ប្រទេស​នេះ​» ។ ​លោកស្រី​បាន​និយាយ​ថា «​ខ្ញុំ​ចង់​បញ្ចប់​ថ្ងៃនេះ ​ដោយ​និយាយ​ពាក្យ​ថា ​អរគុណ​» ។ «អរគុណ​ចំពោះ​អ្វី​ៗ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​កូន​ៗ​របស់​ពួក​យើង ​និង​សម្រាប់​ប្រទេស​ពួក​យើង​ ។ ការ​ធ្វើ​ជា​ប្រពន្ធ​របស់​ប្រធានាធិបតី​ បាន​ក្លាយជា​កិត្តិយស​មួយ​ដ៏​ធំ​បំផុត​​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹមថា ​ខ្ញុំ​បាន​ធ្វើ​ឱ្យ​អ្នកមាន​មោទនភាព» ។