ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ពិសេស​អីុ​រ៉ា​ក់លុក​ចូល​ដល់​ទន្លេ​ថៃ​ហ្គ័​រ​ក្រុង​ម៉ូ​ស​ស៊ុ​ល

7 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អីុរ៉ា​ក់​ថ្លែង​ថា កងកម្លាំង​ពិសេស​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​៨ មក​រា វាយលុក​ចូល​ដល់​ច្រាំង​ខាងកើត​នៃ​ទន្លេ​ថៃ​ហ្គ័​រ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ជា​លើក​ដំបូង​តាំងពី​ចាប់​ផ្តើម​​ការ​វាយលុក​ដើម្បី​រំដោះ​ទីក្រុង​ធំ​ទី​២

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អីុរ៉ា​ក់​ថ្លែង​ថា កងកម្លាំង​ពិសេស​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​៨ មក​រា វាយលុក​ចូល​ដល់​ច្រាំង​ខាងកើត​នៃ​ទន្លេ​ថៃ​ហ្គ័​រ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ជា​លើក​ដំបូង​តាំងពី​ចាប់​ផ្តើម​​ការ​វាយលុក​ដើម្បី​រំដោះ​ទីក្រុង​ធំ​ទី​២​នេះ​របស់​អីុ​រ៉ា​ក់​ពី​ថ្ងៃ​ទី​១៧ តុលា មក ។

ទន្លេ​ថៃ​ហ្គ័​រ​ជា​ទន្លេ​កាត់​ក្រុង​ម៉ូ​ស​ស៊ុ​ល​ពី​ភាគ​ខាងជើង​ទៅ​ភាគ​ខាងត្បូង ។ កងកម្លាំង​ពិសេស​វាយលុក​ចូល​ក្រុង​ម៉ូ​ស​ស៊ុ​ល​ពី​ទិស​ខាងកើត ខណៈ​សង្កាត់​ទាំងឡាយ​នា​ភាគ​ខាងលិច​ក្រុង​នៅ​ត្រួតត្រា​ដោយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ឧត្តមសេនីយ៍ ABDELWAHAB AL SAADI ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ថា​ កងកម្លាំង​ពិសេស​វាយ​រុល​ជា​២​មុខព្រួញ ឆ្ពោះទៅ​សង្កាត់ BALADIYAT និង​សង្កាត់ SUKKAR ។ ពេល​វាយ​រុល​នេះ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប៉ុនប៉ង​វាយប្រហារ​លើ​យើង​ពី​កូនភ្នំ​មួយ ។

សម្រាប់​ពេល​នេះ កងទ័ព​អីុ​រ៉ា​ក់​នៅ​ពុំ​ទាន់​មាន​បំណង​ផ្សងព្រេង​វាយ​ចូល​ផ្នែក​ម្ខាង​ទៀត​នៃ​ទន្លេ​ថៃ​ហ្គ័​រ​នៅឡើយ បើ​ដរាបណា​នៅ​ពុំ​ទាន់​ដណ្តើម​យក​បាន​សង្កាត់​ទាំងអស់​នា​ភាគ​ខាងកើត​ក្រុង ។ ស្ពាន​៥​កាត់​ទន្លេ​ថៃ​ហ្គ័​រ​រង​ការ​ខូចខាត​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​ពួក​សម្ព័ន្ធមិត្ត ៕