ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​គង់ សុ​ជាតិ និង​លោក​ជា វិបុល ទទួល​បាន​បុត្រីដូច​ក្តី​ប្រាថ្នា​ តាម​រយៈ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​គង់ សុ​ជាតិ ពិធី​ការិនី​ដ៏​ល្បី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទើប​សម្រាល​បានកូន​ស្រី​កាលពី​ថ្ងៃ​ទី​៤
មក​រា ២០១៧ ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​ជាមួយ​ពិធីករ​លោក​ជា វិបុល តាម​រយៈ​ការ​ទទួល​សេវា​បង្ក​កំណើត​កូន​ក្នុង​កែវ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន​នោះ​ទេ ។

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​គង់ សុ​ជាតិ ពិធី​ការិនី​ដ៏​ល្បី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ទើប​សម្រាល​បានកូន​ស្រី​កាលពី​ថ្ងៃ​ទី​៤
មក​រា ២០១៧ ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​ជាមួយ​ពិធីករ​លោក​ជា វិបុល តាម​រយៈ​ការ​ទទួល​សេវា​បង្ក​កំណើត​កូន​ក្នុង​កែវ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន​នោះ​ទេ ។

នៅ​រសៀល​ថ្ងៃ​ទី​៥ មក​រា ២០១៧ នាយិកា​បច្ចេកទេស និង​នាយក​គ្រប់គ្រង​ទូទៅ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា បាន​អញ្ជើញ​សួរ​សុខទុក្ខ និង​អបអរសាទរ​ដល់​អ្នក​នាង​គង់ សុ​ជាតិ និង​លោក​ជា វិបុល នា​ឱកាស​ដែល​អ្នក​នាង​គង់ សុ​ជាតិ សម្រាល​បាន​បុត្រី​កាលពី​ថ្ងៃ​ទី​៤ មក​រា២០១៧ ក៏​ដូច​ជា​ជូនពរ​ដល់​គូ​ស្វាមីភរិយា ក្នុង​ឱកាស​ឆ្នាំ​ថ្មី ដែល​បាន​បុត្រី​ដ៏​ស្រស់​ស្អាតជា​ចំណងដៃ​ដ៏​ពិសិដ្ឋ ញុាំង​ឱ្យ​ក្រុម​គ្រួសារ​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ និង​សុភមង្គលថែម​ទៀត​ដែល​ជា​សេចក្តី​ប៉ងប្រាថ្នា​របស់​គ្រួសារគ្រប់​ៗ​រូប ។

អ្នក​នាងគង់ សុ​ជាតិ និង លោក ជា វិបុល ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​វេជ្ជបណ្ឌិត ស៊ា​ន សុខ​ទៀង នាយិកា​បច្ចេកទេស​ក៏​ដូច​ជា​លោក វ៉ា ម៉ូ​នី​កា នាយក​គ្រប់គ្រង​ទូទៅ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា ដែល​បាន​ឆ្លៀតពេល​ពី​ការ​បំពេញការងារ​មក​សួរ​សុខទុក្ខ​អបអរសាទរ និង​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​នាង ។

គួរ​បញ្ជាក់​ថា អ្នក​នាង គង់ សុ​ជាតិ និង​លោក ជា វិបុល ក៏​ដូច​ជា​គូ​ស្វាមី​ដទៃ​ទៀត ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​មាន​ឱកាស​អាច​មាន​បុត្រ​ដូច​បំណង តាម​រយៈ​ការ​មក​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​ឯកទេស ឬ​ទទួលយក​សេវា​បង្ក​កំណើត​កូន​ក្នុង​កែវ​ពី​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ឯ​ក្រៅប្រទេស ដែល​មិន​ត្រឹមតែ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​ចំណាយ​ថវិកា​ច្រើន និង​មាន​របាំង​ភាសា​ទៀត​ផង ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោកវ៉ា ម៉ូ​នី​កា នាយកគ្រប់គ្រង​ទូទៅ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា បានឱ្យ​ដឹង​ថា គណៈ​គ្រប់គ្រង​នៃ​មន្ទីរ​សម្រាកព្យាបាល​កម្ពុជា ប្តេជ្ញា​ខិតខំ​សម្រេច​ឱ្យ​បាន​នូវ​ទស្សនវិស័យ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ពលរដ្ឋ​ដែល​ជា​ជន​បរទេស​ដែល​ជួប​បញ្ហា​លំបាក​មានកូន​ឱ្យ​មាន​សេចក្តី​សង្ឃឹម​ឡើង​វិញ តាម​រយៈ​ការ​ប្រកាន់ខ្ជាប់​នូវក្រមសីលធម៌​គ្រូ​ពេទ្យ គុណភាព សមត្ថភាពរបស់​គ្រូពេទ្យ​ឯកទេស និង​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ ដើម្បី​ចូលរួម​ជាមួយនឹង​ក្រសួងសុខាភិបាល​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព និង​មុខមាត់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ។​