ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PNN បង្ហាញមុខ​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ជំនាន់​ទី​5​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៨ មក​រា កន្លង​មកនេះ ស្ថានីយទូរទស្សន៍​ភី​អិន​អិន បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញមុខ​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ជំនាន់​ទី​៥​ចំនួន​៨​រូប គឺ​កីឡាករ​កម្ពុជា​៤​រូប និង

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៨ មក​រា កន្លង​មកនេះ ស្ថានីយទូរទស្សន៍​ភី​អិន​អិន បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញមុខ​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ជំនាន់​ទី​៥​ចំនួន​៨​រូប គឺ​កីឡាករ​កម្ពុជា​៤​រូប និង​ថៃ​៤​រូប ដែល​ត្រូវ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

ពូ​ល​កីឡាករ​កម្ពុជា​មាន​ព្រឿ​ង សុ​ជាតិ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២, ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា​, ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កង​ទ័ព​ជើង​គោក ​និង​យុគ យក្ស​ផ្លែ​ មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ ។ ចំណែក​ពូ​ល​កីឡាករ​ថៃ​មាន​ផេ​ត សិលា​,​ភូ​ន​សាវ៉ា​ត​,​កាំ ឡៃ​យោគ និង​ផេ​ត ងិ​ន​ថង ។

លោក​សំណព្វ អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​តាម​រូបមន្ត​វិល​ជុំ​សន្សំ​ពិន្ទុ​ជម្រុះ​ចោល​ដើម្បី​ស្វែងរក​អ្នក​​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ពូ​ល​សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​តំណែង​ជា​ម្ចាស់​ជើងឯក និង​ប្រាក់​រង្វាន់​២០​លាន​រៀល ។​លោក​​ថា កាលពី​ពីរ​រដូវ​កាល​មុន​ដំណើរការ​នៃ​ការ​ប្រកួត​ធ្វើ​មិន​បាន​ល្អ​មែន ប៉ុន្តែ​៣​រដូវ​កាល​ចុង​ក្រោយ​នេះ​យើង​ពិតជា​ធ្វើ​បាន​ល្អ​ហើយ​លោក​ក៏​មិន​ភ្លេចគុណ​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ធ្វើ​ឱ្យ​ដំណើរការ​នៃ​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន​រហូត​មក​ដល់​ពេល​នេះ ។

លោក មាន សំ​អុល ប្រធាន​ក្រុមហ៊ុន​ហេ​រ៉ូ​ឃី​ង ​(​ភេសជ្ជៈ​គោ​ជល់​)​ បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​ស​ម្រ​ច​ចិត្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​ជា​បន្ត​ទៀត​នោះ ព្រោះតែ​លោក​​ចង់​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​មិន​ត្រឹមតែ​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ប្រដាល់​តែ​មួយ​មុខ​ប៉ុណ្ណោះ​នោះ​ទេ ក្នុង​នោះ​មាន​ទាំង​កីឡាបាល់ទាត់ និង​កីឡា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

លោក​ឧត្តមសេនីយ៍​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​គោរព​ឱ្យ​បាន​នូវ​ភាព​យុត្តិធម៌ កាត់ក្ដី​ឱ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវ​កាន់​ជើង​តែ​កីឡាករ​កម្ពុជា​គ្នា​ឯង​នោះ​ទេ ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​សំណូមពរ​ដល់​កីឡាករ​ទាំងអស់​ត្រូវ​តែ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ធ្វើ​យ៉ាងណា​ត្រូវ​គោរព​ឱ្យ​បាន​នូវ​ច្បាប់​ប្រកួត ។ លោក​បាន​កោតសរសើរ​ដល់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ដែល​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្លែក​ពី​គេ ។ ជាក់ស្ដែង នៅ​រដូវ​កាល​មុន​ដែល​ទើបតែ​បញ្ចប់​ទៅ​នេះ គឺជា​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​មិន​ធ្លាប់​មាន​(៧៥​គីឡូក្រាម​) ហើយ​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​បាន​ទៅ​លើ​កីឡាករ អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ។ លើក​នេះ​គឺជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ដូច្នេះ​លោក​សង្ឃឹមថា សម្រាប់​ការ​ប្រកួត​លើក​នេះ​នឹង​ដំណើរការ​បាន​ល្អ​មិន​ចាញ់​លើក​មុន​ៗ​ឡើយ ។

ដោយឡែក​ការ​ប្រកួត​បើក​ឆាក​នា​ថ្ងៃអាទិត្យ​នោះ ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា មានឱកាស​ដណ្ដើម​បាន​៣​ពិន្ទុ​មក​រក្សា​ទុក​នៅ​ក្នុង​ដៃ​ជា​លើក​ដំបូង បន្ទាប់​ពី​បាន​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ​ផេ​ត សិលា ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២ ។ ចំណែក​ព្រឿ​ង សុ​ជាតិ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ចាញ់​កីឡាករ​ថៃ​ឈ្មោះ​ភុ​ន សាវ៉ា​ត នៅ​ក្នុង​ទឹក​ទី​៤​។

រីឯ​គូប្រកួត​មិត្តភាព​វិញ កីឡាករ ព្រំ វី មក​ពី​ក្លិប​កងទ័ពជើងទឹក ឈ្នះ​ពិន្ទុ​កីឡាករ លី​ន វិ​រៈ មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ និង​កីឡាករ​ឡុ​ង បូ​ឡា មក​ពី​ក្លិប​កងទ័ពជើងទឹក ផ្ដួល​កីឡាករ លី​ន បេ​លឿន មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣ ៕