ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​​​ក្តៅៗ​ជាបន្តបន្ទាប់គ្នា​ ក្នុង​​ស្រុក​ព្រៃ​​នប់ ​

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ សមត្ថកិច្ច​​ស្រុក​ព្រៃ​នប់​ នៅ​តែ​បន្ត​ចាត់វិធានការ​ក្តៅលើ​ល្បែងស៊ីសង ជា​ពិសេស​ល្បែង​ជល់​មាន់ ដែល​ត្រូវ​បាន​ក្រុម​​អ្នក​ញៀន​ល្បែង​​នេះ លូច​លាក់​ឆក់​ក​ណ្តៀត​ណាត់គ្នា​​ជល់​ក្នុង​ទីកន្លែង​ស្ងាត់ និង​ទីកន្លែង​អំណោយផល​ក្នុង​ការ​រត់គេច​ពេល​សមត្ថ​កិច្ច​ចុះ​ទៅ​បង្ក្រាប ។

ទោះ​យ៉ាង​នេះ​ក្តី គិត​ក្នុង​ដើម​ខែមករា​២០១៧នេះ សមត្ថកិច្ច​​ស្រុក​ព្រៃ​នប់​បាន​​ប្រើ​កណ្តាប់ដៃ​ចុះ​បង្ក្រាបទីតាំង​ជល់​មាន់ ​ក្នុង​នោះ​មាន​​ទាំង​អាប៉ោង​​បាន​ម៉ូតូ​ជិត​២០គ្រឿង មាន់គក​ជិត​១០ក្បាល និត​ឃាត់​មនុស្ស​​២​នាក់ ដែល​ការ​បង្ក្រាប​នេះ ​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា ក្នុងស្រុក​ព្រៃ​នប់​ ។

​លទ្ធផលនេះ អាច​និយាយ​បាន​ថា​ គឺជា​ការ​បង្ក្រាបបន្តបន្ទាប់​គ្នា​ភ្លាម​ៗ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កំលាំង​ប៉ូ​លិស​នៅ​បន្ត​ចុះ​ស្រាវ​ជាវ​តាម​ទីតាំង​ផ្សេង​ទៀត ឈាន​ទៅ​រក​ការ​លុប​បំបាត់​ល្បែងស៊ីសង ទាំងស្រុង​នៅ​ក្នុង​តំបន់​ស្រុក​ព្រៃ​នប់ ​។