ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​បំ​បុក​រថយន្ត​កាំ​មី​ញ៉ុ​ង​នៅ​ហ្សេ​រុយ​សា​ឡឹម​ស្លា.ប់​4​នាក់

7 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ និង​ប៉ូលិស​អីុស្រា​អែ​ល​រាយការណ៍​ថា រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​៨ មក​រា នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​បាន​បុក​រះ​កង​ទាហាន​អីុ​ស្រា​អែ​ល​មួយ​ក្រុម​បណ្តាល​ឱ្យ​ស្លា.ប់​៤​នាក់ ។

ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ និង​ប៉ូលិស​អីុស្រា​អែ​ល​រាយការណ៍​ថា រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​៨ មក​រា នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​បាន​បុក​រះ​កង​ទាហាន​អីុ​ស្រា​អែ​ល​មួយ​ក្រុម​បណ្តាល​ឱ្យ​ស្លាប់​៤​នាក់ ។

ប៉ូលិស​ផ្តោត​ថា ការ​វាយប្រហារ​នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ ។ ពួក​អ្នក​សង្គ្រោះ​អីុស្រា​អែ​ល​អះអាង​ថា ទាហាន​អីុ​ស្រា​អែ​ល​១៥​នាក់​ក៏​រង​របួស​ដែរ ក្នុង​នោះ​ម្នាក់​របួស​ធ្ងន់ ។

យោង​តាម​គ្រូពេទ្យ​ម្នាក់​នៅ​កន្លែង​កើតហេតុ​ថា អ្នក​បើករថយន្ត​បំ​បុក​មនុស្ស​នេះ​ក៏​ត្រូវ​ស្លាប់​ដែរ ដោយ​អត្តសញ្ញាណ​របស់​គេ​ពុំ​ទាន់​លាតត្រដាង​នៅឡើយ ។ តាម​បណ្តា​អ្នក​ទទួល​ខុសត្រូវ​ខាង​សន្តិសុខ​ប៉ា​ឡេ​ស្ទី​ន​នេះ​ថា អ្នក​បើករថយន្ត​ជា​ជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​រស់នៅ​សង្កាត់ JABAL MOUKABER ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត ក្បែរ​កន្លែង​វាយ​ប្រហារ ។ យោង​តាម​ប្រភព​ដដែល​នេះ​ថា ក្នុង​ចំណោម​ទាហាន​អីុ​ស្រា​អែ​ល​ដែល​ស្លាប់មាន​យុវនារី​៣​នាក់ និង​បុរស​ម្នាក់​មាន​វ័យ​២០​ឆ្នាំ ។

នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ថ្លែង​ថា អ្នក​វាយប្រហារ​ជា​មនុស្ស​ម្នាក់​ដែល​មាន​សមានចិត្ត​ចំពោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ លោក​បន្ត​ថា យើង​ដឹង​ថា ការ​​វាយប្រហារ​ភេរវកម្ម​បែប​នេះ​ចម្លង​តាម​ការ​វាយប្រហារ​នៅ​ប្រទេស​បារាំង និង​នៅ​ក្រុង​ប៊ែ​រ​ឡាំង ហើយ​ឥឡូវ​ដល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម ហើយ​វា​អាច​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ។

ការ​វាយប្រហារ​ធ្វើ​ឡើង​នា​វេលា​រសៀល​នៅ​កន្លែង​ដើរ​លេង​កម្សាន្ត​មួយ ។ ទាហាន​អីុ​ស្រា​អែ​ល​មួយ​ក្រុម​បាន​ចុះ​ពី​រថយន្ត​បឺស​ដើម្បី​ធ្វើ​ទស្សនកិច្ច​មួយ​ស្រាប់តែ​គេ​បើករថយន្ត​បុក​រះ​ពួក​គេ ។ រថយន្ត​កាំ​មី​ញ៉ុ​ង​នេះ​ដែល​ដឹក​ទំនិញ​បាន​ទៅ​ឈប់​លើ​ស្មៅ​ក្បែរ​រថយន្ត​បឺស​ដឹក​ទាហាន ។ ស្នាម​គ្រាប់កាំភ្លើង​ទាំងឡាយ​ត្រូវ​បាន​គេ​ឃើញ​ខាង​មុខ​រថយន្ត ៕