ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី​ជា​ស្ត្រី​ដំបូង​គេ​ត្រូវសម្លា.ប់ក្នុង​​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

រុ​ស្ស៊ី ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន Telegraph របស់​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​៤ ខែសីហា

រុ​ស្ស៊ី ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន Telegraph របស់​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​៤ ខែសីហា កន្លង​ទៅ បាន​រាយការណ៍​ថា មេបញ្ជាការ​ជា​ស្ត្រី​ម្នាក់ ដែល​ធ្លាប់​អួតអាង​អំពី​របៀប​ដែល​នាង​ចូល​ចិត្ត​សម្លា.ប់​ជនជាតិ​អ៊ុយ​ក្រែ​ន​នោះ បាន​ក្លាយជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ស្ត្រី​ដំបូង​គេ​របស់​វិមាន​ក្រឹម​ឡាំង ដែល​ត្រូវ​បាន​សម្លា.ប់​នៅ​ក្នុង​ការ​វា.យប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​។

វរសេនីយ៍ឯក Olga Kachura អាយុ​៥២​ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លា.ប់​ភ្លាម​ៗ បន្ទាប់​ពី​មី​ស៊ី​ល​កងកម្លាំង​អ៊ុយ​ក្រែ​ន​វា.យប្រហារ​ចំ​រថយន្ត​របស់​នាង នៅ​ពេល​កំពុង​បើកបរ​នៅ​ក្នុង​ទីក្រុង Horlivka នៃ​តំបន់ Donetsk ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ជា​តំបន់​បំបែក​ខ្លួន​។

Kachura ដែល​ជា​មន្ត្រីជាន់ខ្ពស់​ស្រី​ដំបូង​គេ​របស់​រុ​ស្ស៊ី ដែល​បាន​ស្លា.ប់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន គឺជា​វរសេនីយ៍ឯក​នៃ​កងពល​កាំភ្លើ.ង​ធំ ដែល​បាន​បា.ញ់​ផ្លោង​សម្លា.ប់​ជន​ស៊ី​វិល​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត Donetsk ។

Kachura បាន​ធ្វើការ​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​នាង នៅ​ក្នុង​កងកម្លាំង​ប៉ូលិស​ក្នុង​ទីក្រុង Donetsk មុន​ពេល​លាលែង​ពី​តំណែង ដើម្បី​ចូល​បម្រើ​នៅ​អង្គភាព​សន្តិសុខ​ឯកជន​មួយ​រយៈពេល​ខ្លី​។ រហូត​ដល់​ឆ្នាំ ២០១៤ នៅ​ពេល​យុទ្ធ​ជន​ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី បាន​ដណ្តើម​កាន់កាប់​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន Kachura បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​កងវរសេនាតូច​របស់​មេទ័ព​រុ​ស្ស៊ី​ដ៏​ល្បីឈ្មោះ Igor Bezler ។ ហើយដោយ​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​កម្មវិធី​សិក្សា​ប្រព័ន្ធ​មី​ស៊ី​ល Kachura ត្រូវ​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​ដឹកនាំ​អង្គភាព​កាំភ្លើ.ង​ធំ​មួយ​។

លុះដល់​ខែមករា ឆ្នាំ​២០២២ តុលាការ​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន​បាន​រក​ឃើញ​ថា Kachura ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា «Kursa» មាន​ពិរុទ្ធ​ពី​បទ​ចូលរួម​ក្នុង​អង្គការ​ភេរវ​ករ ហើយ​បាន​កាត់ទោស​ឱ្យ​ជាប់គុ.ក​១២​ឆ្នាំ ដោយ​កំបាំង​មុខ​។

គេ​នៅ​តែ​ចង់​ចាំ​សម្តី​របស់ Kachura ដែល​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​រុ​ស្ស៊ី ដោយ​នាង​និយាយ​​ទាំង​រីករាយ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​អ៊ុយ​ក្រែ​ន​ថា «​ខ្ញុំ​រីករាយ​ណាស់ រាល់ពេល​ដែល​ខ្ញុំ​បាន​បា.ញ់​ប្រហារ​​លើ​ជនជាតិ​អ៊ុយ​ក្រែ​ន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ