ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ត្រៀម​ដោះ​ដូរ​អ្នកទោស​ជាមួយ​អា​មេ​រិ​ក

1 ឆ្នាំ មុន

រុស្ស៊ី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក Sergey Lavrov បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី ៥ សីហា​នេះ​ថា ទីក្រុង​

រុស្ស៊ី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក Sergey Lavrov បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី ៥ សីហា​នេះ​ថា ទីក្រុង​ម៉ូ​ស្កូ​ត្រៀមខ្លួន​ជា​ច្រើន​ដើម្បី​ពិភាក្សា​អំពី​ការ​ដោះ​ដូរ​អ្នកទោស​ជាមួយនឹង​ក្រុង​វ៉ា​ស៊ី​ន​តោន​តាម​រយៈ​បណ្តាញ​ការទូត​ដែល​មាន​ស្រាប់​។ គួររំលឹកថា ភាព​ស្មុគស្មាញ​ជុំវិញ​ដំណើរការ​ដោះ​ដូរ​អ្នកទោស​រវាង​សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី

ប្រមុខ​ការទូត​រុ​ស្ស៊ី​រូប​នេះ​ថ្លែង​ថា «យើង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​នេះ ប៉ុន្តែ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​បណ្តាញ​ដែល​ត្រូវ​បាន​យល់ព្រម​ដោយ​ប្រធានាធិបតី Putin និង ប្រធានាធិបតី Biden»។

សូម​បញ្ជាក់​ថា ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​កើតឡើង​ក្រោយ​ពេល តុលាការ​រុ​ស្ស៊ី​បាន​កាត់ទោស​កីឡាករ​បាល់បោះ​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ Brittney Griner ឲ្យ​ជាប់គុក​រយៈពេល ៩​ឆ្នាំ​ពី​បទ​គ្រឿង​ញៀ​.​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៤​។

ការ​កាត់ទោស​នាង​អាច​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ដោះ​ដូរ​អ្នកទោស​រវាង​អា​មេ​រិ​ក និង​រុ​ស្ស៊ី រួម​មាន​អត្ត​ព​លិ​ក​អា​មេ​រិ​ក​អាយុ ៣១​ឆ្នាំ និង​អ្នក​ចែកចាយ​អា​វុ​.​ធ​ជនជាតិ​រុ​ស្ស៊ី​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ