ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញនោះ! ​ធ្លាយ​រឿង​អ្នកទោស​ប្រុស-​ស្រី​រួមរ័ក​រហូតមានកូន​ ក៏​ទម្លាក់ចោល…

7 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន ៖ ប្រភព​ព័ត៌មាន​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​០៨ មករា ថា ក្រោយ​ពី​មានរឿង​មន្ត្រី​ស្រឡាញ់​អ្នក ទោស រហូត​មក​ដល់​ឥឡូវនេះ មានរឿង​អ្នកទោស​ស្រឡាញ់​អ្នកទោស​ដូច​គ្នា រហូត​ដល់​មានកូន​២​ខែ ក៏​ចាប់ផ្តើម​លេបថ្នាំ​ទម្លាក់​ចោល ដោយសារ​តែ​លោកនៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដឹកនាំ​មា​នភាព​ធូររលុង និងអត្ត​នោម​តិ​ជ្រុល​ពេក ទើប​ធ្វើ​ឱ្យ​

​ខេត្ត​ប៉ៃលិន ៖ ប្រភព​ព័ត៌មាន​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​០៨ មករា ថា ក្រោយ​ពី​មានរឿង​មន្ត្រី​ស្រឡាញ់​អ្នក ទោស រហូត​មក​ដល់​ឥឡូវនេះ មានរឿង​អ្នកទោស​ស្រឡាញ់​អ្នកទោស​ដូច​គ្នា រហូត​ដល់​មានកូន​២​ខែ ក៏​ចាប់ផ្តើម​លេបថ្នាំ​ទម្លាក់​ចោល ដោយសារ​តែ​លោកនៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដឹកនាំ​មា​នភាព​ធូររលុង និងអត្ត​នោម​តិ​ជ្រុល​ពេក ទើប​ធ្វើ​ឱ្យ​អ្នកទោស​ប្រុស​ស្រី​ពីរ​នាក់ អាច​រួមរ័ក​ជា​មួយ​គ្នា​រហូត​ដល់​មានកូន ។ លុះដល់​ពេល​ពោះ​កាន់តែ​ធំ​ទៅ​ៗ លាក់​មិន​កំបាំង ​ក៏​ប្រើ​ឱ្យ​គេ​ទិញ​ថ្នាំយក​ទៅ​លេប​ទម្លាក់​ចោល​តែ​ម្តង ។

​ប្រភព​បានឱ្យ​ដឹង​ថា អ្នកទោស​ដែល​ប្រព្រឹត្ត​អំពើ​អ​សីលធម៌រួមរ័ក​ជាមួយ​គ្នា​លួចលាក់ មាន​ឈ្មោះសំ ប៊ុល ភេទ​ប្រុស (បទល្មើស​គ្រឿងញៀន) និងឈ្មោះអៀង លំអង ភេទ​ស្រី (បទល្មើស​គ្រឿងញៀន) ត្រូវ​បាន​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​អនុញ្ញាតឱ្យ​អ្នក​ទាំង​ពីរ ចេញ​មក​ដាំបាយ​នៅ​ខាងក្រៅ​ពន្ធនាគារ​ជា​រឿង​រាល់ថ្ងៃ ។

លុះ​ចប់​កិច្ចការ​ លោក​ប្រធាន​ពន្ធ​នាគារ មិន​បានឱ្យ​អ្នកទោស​ទាំងនោះ ​ចូល​ទៅ​ក្នុង​បន្ទប់​ឃុំឃាំង​វិញ​នោះ​ទេ ដោយ​ទុក​ឱ្យ​នៅ​ខាង​ក្រៅ​មាន​សេរីភាព​យ៉ាង​រំភើយ ។ ប្រភព​បន្តថា ជា​ឱកាសល្អ ខណៈ​មន្ត្រី​អនុរក្ស​ពន្ធនាគារ ដល់​ម៉ោង​សម្រាក​ពី​ការងារ មិន​បាន​ចាំ​មើល​ពួក​គេ ទើប​អ្នក​ទាំង​ពីរ​ខាងលើ​បាន​លួច​រួម​ភេទ​ជាមួយ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​លើក​ទី​១-នៅ​ក្នុង​បន្ទប់ទឹក របស់​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ ជាប់​នឹង​បន្ទប់ធ្វើការ​រដ្ឋបាល កាលពី​ប៉ុន្មាន​ខែ​កន្លង​មក លើក​ទី​២-ពួក​គេ​រួមរ័ក​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​នៅ​ខាងក្រោយ​អាគារ​មន្ត្រី​ធ្វើការ ។

ប្រភព​បញ្ជាក់​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​០១ ​មករា ​២០១៧ អ្នកទោស​ស្រី ឈ្មោះ អៀង លំអង​ខាងលើ បាន​ទូរស័ព្ទ​ឱ្យ ឈ្មោះ និ​ត នី ដែល​ទើបនឹង​ចេញពី​ពន្ធនាគារ ថ្មី​ៗ ទិញ​ថ្នាំលេប​ទម្លាក់​កូន​ក្នុង​ផ្ទៃ ព្រោះ​ដឹង​ថា ខ្លួនឯង​មានកូន​ចំនួន​២​ទៅ​៣​ខែ​ហើយ ។ ការ​លេប​ថ្នាំ​ទម្លាក់​កូន​នេះ អស់​រយៈពេល​៣​ថ្ងៃ​គឺ ចាប់តាំងពី​ថ្ងៃ​ទី​១​រហូត​ដល់​ថ្ងៃ​ទី​៣ ទើប​ធ្លាក់​បាន​សម្រេច​តែ​ម្តង ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ប្រធាន​ពន្ធនាគារ​ខេត្ត​មួយ​នេះ នៅ​បន្ត លាក់បាំង​រឿងអាស្រូវ​មួយ​នេះ ដោយ​ខ្លាចក្រែង​បែក​ការណ៍ តែ​ខាង​អនុរក្ស​ពន្ធនាគារ​ប្រុស ស្រី​បានដឹង​រឿង​នេះ​គ្រប់​ៗ​គ្នា ហើយ​ក៏​បាន​រៀបចំ​ធ្វើ​របាយការណ៍​ទុក​ផង​ដែរ ។  អនុ​រក្ស​ពន្ធ​គារ​មួយ​ចំនួន​សុំ​ឱ្យ​ខាង​ថ្នាក់លើ​ចុះ​ទៅ​ត្រួតពិនិត្យ​បំ​ពោះ​បញ្ហា រញ៉េរញ៉ៃ​មួយ​នេះ​ផង​ដែរ បើ​ទុក​ឱ្យ​ស្ងប់ស្ងាត់​បែប​នេះ នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​បញ្ហា​កាន់តែ​ច្រើន​ជាក់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហេង ចាន់​ដា​រ៉ា ប្រធាន​ការិយាល័យ​អប់រំ​នៃ​ពន្ធនាគារ ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា រឿងរ៉ាវ​អ្នកទោស​ប្រុស​ស្រី ១​គូ​បាន​រួមរ័ក​ជាមួយ​គ្នា រហូត​ដល់​មានកូន​នៅ​ខាងក្រៅ​ពន្ធនាគារ ពិតជា​មាន​មែន ។ លោក​បន្ត​ទៀត​ថា បើ​ចង់​ដឹង​ច្បាស់​ជាង នេះ​សូម​ឱ្យ​ទាក់ទង​សួរនាំ​ទៅ​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត ព្រោះ​មានការ​លាក់ បាំង​មួយ​ចំនួន​ផង​ដែរ ។

ចំណែកលោកនៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ខាង​ភ្នាក់ងារ​យើង​បាន​ទាក់ទង​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​ទូរស័ព្ទ​ចូល​ដែរ តែ​អត់​មាន​អ្នក​ទទួល​នោះ​ឡើយ  ។