ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចចឹង!បុរី«មហាសេដ្ឋី» ម្តេចសន្យាខ្យល់​រឿង​ប្លង់កម្មសិទ្ធិ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ពលរដ្ឋ​រស់​ក្នុង​បុរី «​មហាសេដ្ឋី​» កំពុង​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​នាំ​គ្នា​ប្រមូលផ្តុំ​ប្រមាណ​ជាង​៤០​គ្រួសារ​ ឈរ​តវ៉ា​នៅ​មុខ​ស្នាក់​ការ​បុរីផ្ទាល់​ ខណៈ​ថ្ងៃ​ទី​០៩ មក​រា នេះ គឺជា​ថ្ងៃ​សន្យា​​​ត្រូវ​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​ផ្ទះ​ មក​​ដល់​​ពួក​គាត់ តែ​ខាង​ក្រុមហ៊ុន​អត់​បានឱ្យ​តាម​ការ​សន្យា​នោះ​​ទេ ។

ប្រភព​ឱ្យ​ដឹង​ថា ទីតាំង​បុរី​«​មហាសេដ្ឋី​» ខាងលើ គឺ​ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ដែល​មាន​ផ្ទះ​ល្វែង​​ចំនួន​ប្រមាណ​៤៩​ល្វែង ។ គួរ​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ដែល​រស់​ក្នុង​បុរី​នោះ បាន​បង់​​លុយ​គ្រប់​ចំនួន​ដល់​ខាងក្រុមហ៊ុន តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ តែ​ក្រុមហ៊ុន​បុរី​នោះមិន​បានធ្វើ​ប្លង់​កម្មសិទ្ធិ​អ្វី​មក​​ឱ្យ​ពួក​គាត់​ទេ ដោយ​សន្យា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​០៩ នេះ ពល​រដ្ឋ​នាំគ្នាផ្ទុះ​កំហឹង​តែ​ម្តង ។

ទោះបីជា​យ៉ាង ករណី​នេះ គេ​មិន​ទាន់​ដឹង​ថា ខាង​បុរី​នោះ​មាន​ដំណោះស្រាយ​​បែបណានៅឡើយទេ​ ។