ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ចេញ​ច្បាប់​ហាម​ប្រើ​អំពើ​ហិ.ង្សា​លើ​កុមារ

7 ឆ្នាំ មុន

សារព័ត៌មាន «Live Science» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បារាំង​បាន​ចេញ​ច្បាប់​ហាម​វាយ​កុមារ​លើ​គ្រប់​ករណី ទោះបីជា​រឿង​អាក្រក់​បែប​ណា​ក៏​ដោយ ប្រសិនបើ​មានការ​ល្មើស​នឹង​មានទោស​តាម​ច្បាប់ និង

សារព័ត៌មាន «Live Science» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បារាំង​បាន​ចេញ​ច្បាប់​ហាម​វាយ​កុមារ​លើ​គ្រប់​ករណី ទោះបីជា​រឿង​អាក្រក់​បែប​ណា​ក៏​ដោយ ប្រសិនបើ​មានការ​ល្មើស​នឹង​មានទោស​តាម​ច្បាប់ និង​ជា​ប្រទេស​ទី​៥២ នៅ​លើ​ពិភពលោក​ដែល​មានច្បាប់​នេះ ក្រោយ​ពី​ទទួល​ការ​អនុម័ត​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ២០១៦ ។

ច្បាប់​នេះ​បាន​ប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​គ្រប់គ្រង​នៃ​ផ្នែក​«​ច្បាប់​ពលរដ្ឋ និង​សមភាព​»​ដែល​កំណត់​ថា​«​ហាម​ធ្វើបាប​កុមារ​គ្រប់​ករណី​ទាំង​ភាព​ធ្ងន់​លើ​ផ្នែក​រាង​កាយ ឬ​ផ្លូវចិត្ត រួម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​កិត្តិយស​» ។

លោក​ហ្គី​ល​ឡេ​ស ឡា​ស៊ី​មី ប្រធាន​គម្រោងការ​ឃោសនា​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​អង្គការ ដើម្បី​កុមារ​នៅ​ប្រទេស​បារាំង​លើក​ឡើង​ថា​ច្បាប់​នេះ​នឹង​ជួយ​គ្រប់គ្រង​អំពើ​របស់​អាណាព្យាបាល​និង​បង្ហាញ​ឱ្យ​យល់​ច្បាស់​ថា អំពើ​ហិង្សា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​កុមារ ។ ច្បាប់​នេះ​គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​នឹង​ជួយ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស ទោះបីជា​រឿង​តូច ឬ​ធំ​ក៏​ដោយ ។

ប្រទេស​នៅ​អឺរ៉ុប​ភាគច្រើន បច្ចុប្បន្ន​មានច្បាប់​ហាម​ដាក់ទោស​លើ​កុមារ​ដោយ​អំពើ​ហិង្សា​ស្ទើរ​ជិត​គ្រប់​ប្រទេស ។ ចំពោះ​ឥរិយាបថ​របស់​បារាំង​នេះ​ធ្វើ​ឱ្យ​អឺរ៉ុប​នៅ​សល់​តែ​៤​ប្រទេស​ប៉ុណ្ណោះ​ដែល​ការ​ដាក់ទោស​លើ​កុមារ​ស្រប​តាម​ច្បាប់ រួម​មាន​អង់គ្លេស អីុ​តា​លី ស្វ៊ី​ស និងឆែក ៕