ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ថា ២ចំណុចនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនឹងគ្រោះថ្នាក់ បើមិនគិតគូរពីឥលូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា មាន​ពីរ​ចំណុច​នៃ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ បើ​មិន​គិតគូរ​ពី​ឥលូវ​ទៅ ។ ថ្លែង​ក្នុង​ពិធី​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា មាន​ពីរ​ចំណុច​នៃ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ បើ​មិន​គិតគូរ​ពី​ឥលូវ​ទៅ ។

ថ្លែង​ក្នុង​ពិធី​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​៥ ខែសីហា​នេះ សម្តេច​តេ​ជោ ហ៊ុន​សែន បាន​លើក​ឡើង​ពីរ​ចំណុច​នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ បើ​មិន​គិត​ពី​ឥលូវ​នោះ​ត្រង់​ពាក្យ​ថា​«​នៅ​ពេល​ដំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​គណៈរដ្ឋមន្ត្រី​មួយ​ត្រូវ​រៀបចំ​ឡើង​វិញ ។

ចំណុច​ត្រង់នេះ​បូក​ជាមួយ​រដ្ឋាភិបាល​ត្រូវ​ទំលាក់​គ្មាន​ការ​ចែង​នៅ​កន្លែង​ណាមួយ​ទាល់តែ​សោះ​ថា នាយក​រដ្ឋមន្ត្រី​ស្លា​.​ប់​ភ្លាម​រដ្ឋាភិបាល​រលាយ​តែ​ម្តង តើ​យើង​គួរ​ដាក់​បម្រុង​ទុក​ឬទេ?» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​កថាខណ្ឌ​មួយ​ក្នុង​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និយាយ​ថា ៖«​រដ្ឋាភិបាល​ត្រូវ​ទម្លាក់​»​ដែល​នៅ​ក​ឋា​ខណ្ឌ​នោះ​មាត្រា​នោះ​អត់​បាន​និយាយ ៖ អ្នក​ត្រូវ​ទម្លាក់​ចេញពី​តំណែង​ហើយ តើ​អ្នក​ណា​អ្នក​ទទួលខុសត្រូវ? អី​ញ្ចឹ​ង​ឧបនាយករដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទាំងអស់​ត្រូវ​ទម្លាក់​ចេញ តើ​អ្នក​ណា​គ្រប់គ្រង​ប្រទេស? អី​ញ្ចឹ​ង​បានជា​យើង​ដាក់ ក្នុង​រដ្ឋធម្មនុញ្ញ​ថា គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​ចេញពី​តំណែង​នេះ​ត្រូវធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​រហូត​ដល់​គណៈរដ្ឋមន្ត្រី​មួយ​ត្រូវ​បាន​បង្កើត ។

សម្តេច​តេ​ជោ បាន​បន្ត​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កន្លង​មក​មិនមែន​ការ​ចែង​ពី​ទម្លាក់​គណៈរដ្ឋមន្ត្រី​នោះ​ទេ ហើយ​ពេល​នេះ​និយាយ​ពី​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​ដែល​ចំណុច​នេះ​មាន ស្ថានភាព​ចំនួន​ពីរ​២​បែប គឺ​៖ ១.​ស្ថានភាព​នាយក​រដ្ឋមន្ត្រី​ស្លា​.​ប់​តែ​ម្តង ។ ចំពោះ​ការ​ចែង​ថា នាយក​រដ្ឋ​ទំនេរ​ជា​ស្ថាពរ គឺជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​មិន​ទាន់​បាន​បំពេញបន្ថែម អាច​បង្កើត​ឡើង​ឲ្យ​មាន​ភាព​ច្របូកច្របល់​គ្មាន​រដ្ឋាភិបាល ។ ពីព្រោះ​ថា បើ​គ្រាន់តែ​និយាយ​ដំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​គណៈរដ្ឋមន្ត្រី​មួយ​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ ។ សួរ​ថា តើ​អ្នក​ណា​ទទួល​បន្ទុក​រៀបចំ? អត់​ទេ អី​ញ្ចឹ​ង​នៅ​ត្រង់​ចំណុច​នឹង​ចែង​ចែក​ថា ប្រសិនបើ​នាយក​រដ្ឋមន្ត្រី​ស្លា​.​ប់ ឧបនាយករដ្ឋមន្ត្រី​ដែល​បាន​ទទួល​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ត្រូវ​ទទួលខុស​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ មុន​ពេល​រាជរដ្ឋាភិបាល​ថ្មី​មក​ចូល​កាន់​តំណែង ។

២. ចំពោះ​ដំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​ករណី​នាយក​រដ្ឋមន្ត្រី​លាលែង​ពី​ដំណែង ។ នាយក​រដ្ឋមន្ត្រី​លាលែង​ពី​ដំណែង​អត់​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ ។

សម្តេច​បញ្ជាក់​ថា ៖ និយាយ​រួម​ដំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​ទាំង​ស្លា​.​ប់ និង​លាលែង​អត់​មាន​ចែង​ទាល់តែ​សោះ​។ មាន​អ្នក​លើក​ឡើង​ថា នាយក​រដ្ឋមន្ត្រី​លាលែង​ពី​តំណែង​ដាក់​ទៅ​ព្រះមហាក្សត្រ និង​ប្រធានរដ្ឋសភា​ដែល​ចង់​អនុវត្ត​សភា​និយម ប៉ុន្តែ​អ្នក​ត្រូវ​កុំ​ភ្លេច​ព្រះមហាក្សត្រ គឺ​ព្រះ​ប្រមុខរដ្ឋ បើ​មិន​ប្រមុខ​អ្នក​តែងតាំង គឺ​ត្រូវ​ដាក់​សំណើរ​ទៅ​ព្រះមហាក្សត្រ ហើយ​ចម្លង​ទៅ​សភា ។ សម្តេច​តេ​ជោ​លើក​ឡើង​ថា ការ​ស្នើ​ព្រះមហាក្សត្រ​ដែល​ប្រមុខរដ្ឋ​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋសភា​បាត់បង់​អ្វី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ