ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោថា ការរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានក៏មានការពិបាកដែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​មាន​ជម្លោះ​នៅ​តំបន់​អឺរ៉ុប​ក៏​បាន​ប៉ះពាល់​ដល់​កម្ពុជា ក្នុង​ការ​រៀបចំ​ធ្វើ​ម្ចាស់​កិច្ចប្រជុំ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​មាន​ជម្លោះ​នៅ​តំបន់​អឺរ៉ុប​ក៏​បាន​ប៉ះពាល់​ដល់​កម្ពុជា ក្នុង​ការ​រៀបចំ​ធ្វើ​ម្ចាស់​កិច្ចប្រជុំ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ថ្លែង​ក្នុង​ពិធី​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​៥ ខែសីហា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​គ្រាន់​ជម្លោះ​នៅ​អឺរ៉ុប និង​នៅ​កន្លែង​មួយ​ចំនួន​ក៏​មានការ​ពិបាក​ដែរ ដូច្នេះ​រៀប​កៅអីអង្គុយ គេ​មិន​ចង់​អង្គុយ​ជិត​គ្នា​ក៏​មាន ! មិនមែន​ជា​ការ​ងាយស្រួល​ទេ ហើយ​ការ​ធ្វើ​សេចក្តីថ្លែងការណ៍​ក៏​មិនមែន​ការ​ងាយស្រួល​ដែរ ។ ប៉ុន្តែ​សមត្ថភាព​នៃ​ការ​ឆ្លើយ​តប និង​ការ​របស់​កម្ពុជា​អាច​ធ្វើ​ទៅ​បាន​»​។

សម្តេច​តេ​ជោ នៅ​ក្នុងឆ្នាំនេះ​កម្ពុជា​បាន​ប្រជុំ​រួច​ហើយ ជាមួយ​អា​មេ​រិ​ក​កាលពី​ខែឧសភា កន្លង​ទៅ​ដែល​ប្រជុំ​វ៉ា​ស៊ី​តោន ហើយ​កិច្ចប្រជុំ​នោះ​បាន​សម្រេច​លើ​ទំនាក់ទំនង​អាស៊ាន​អា​មេ​រិ​ក​ឲ្យ​ក្លាយទៅជា​ដៃគូ​យុទ្ធសាស្ត្រ ។ ចំណុច​នេះ គឺ​អាស៊ាន​បាន​ធ្វើ​រួច​ហើយ ប៉ុន្តែ​ក្រៅពី​ការ​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ខែវិច្ឆិការ​នៅ​សល់​ការ​ប្រជុំ​មួយទៀត ដែល​កម្ពុជា​ត្រូវធ្វើ​សហ​ប្រធាន​នោះ គឺ​អាស៊ាន​ត្រូវ​ទៅ​ប្រុ​ច​ស៊ែ​ល​ទីស្នាក់កា​របស់​សហភាព​អឺរ៉ុប ហើយ​កម្ពុជា​ក្នុង​នាម​ជា​សហ​ប្រធាន​នៃ​អង្គប្រជុំ​ជាមួយនឹង​សហភាព​អឺរ៉ុប ។ អឺរ៉ុប​អាស៊ាន​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ប៉ុន្តែ​ក្នុង​ឋាន​ជា​ប្រធាន​អាស៊ាន​ខ្ញុំ​បាន​ទទួល​ការ​អញ្ជើញ​អំពី​ប្រទេស​អភិវឌ្ឍន៍​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ក្នុង​នាម​ប្រធាន​អាស៊ាន​ហើយ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នឹង​ត្រូវ​ខិតខំ​ធ្វើការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ក្រប​ខណ្ឌ​តំបន់​របស់​ឲ្យ​ក្លាយទៅជា​តំបន់​មានការ​រីក​លូតលាស់ ។

សម្តេច​បញ្ជាក់​ថា ៖«​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នេះ កម្ពុជា​មាន​ម​ហិតា​ចង់​ក្លាយទៅជា​ទីតាំង​នៃ​លេខាធិការដ្ឋាន​អា​សិប​ដែល​មាន​ប្រទេស​១៥ ដែល​មាន​អាស៊ាន​១០ ជាមួយ​ដៃគូ​៥​ដែល​មាន ៖ ចិន ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​ណូ​វែ​ល​សេ​ឡង់ ។ យើង​ចង់​មាន​លេខាធិការដ្ឋាន​ដោយឡែក​មួយ​ដោយ​យក​ភ្នំពេញ​ជាទី​តាំង​តែ​ម្តង ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ជាមួយ​ដៃគូ​អាស៊ាន និង​ដៃគូ​ផ្សេង​ទៀត ហើយ​ខ្ញុំ​ក៏​បាន​លើក​សំណើរ​នេះ​ជាមួយ​ចិន អូស្ត្រាលី ហើយនឹង​លើក​សំណើរ​ជាមួយ​ជប៉ុន ព្រោះ​នៅ​មាន​រដ្ឋមន្ត្រី​ការ​បរទេស​២​រូប​ទៀត ដែល​ជួប​ពិភាក្សា គឺ​ប៉ា​ហ្គី ស្ថាន​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ពី​ភាព​ជោគជ័យ​ចំនួន​២​ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​បាន បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​មិន​អាច​ធ្វើ​បាន​ដោយ​ពេញលេញ​២​ឆ្នាំ​មក​ហើយ ។

សម្ដេច​បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​អាច​ឱ្យ​កម្ពុជា​អាច​រៀបចំ​បាន​នោះ គឺ​កត្តា​សន្ដិភាព និង​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ បាន​ល្អ​របស់​កម្ពុជា ។ កត្តា​សន្ដិភាព គឺជា​រឿង​សំខាន់​ដែល​នាំ​ឱ្យ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​មិត្ត​អាច​ធ្វើ​ដំណើរ​មក​ចូលរួម​កិច្ចប្រជុំ និង​កម្សាន្ត​បាន​យ៉ាង​ល្អ​គ្មាន​បញ្ហា​កើតឡើង ។

សម្ដេច​បន្ថែម​ថា​បញ្ហា​សំខាន់​មួយទៀត​ដែល​ឱ្យ​កម្ពុជា​អាច​រៀបចំ​បាន​នោះ​គឺ ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ បាន​ល្អ​ដែល​បាន​បើក​សង្គម​សេដ្ឋកិច្ច និង​ទេសចរណ៍ ជា​ពិសេស​គឺ​គ្មាន​មនុស្ស​ស្លា​.​ប់ ដោយសារ​ជំងឺ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ