ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រាត្រី​ទឹកឃ្មុំ​ពិតជា​ធ្វើ​ឱ្យ​នារី​នៅ​ព្រហ្ម​ចា​រី​ឈឺចាប់​ខ្លាំង​មែន​ទេ? (18+)

7 ឆ្នាំ មុន

សំនួរ​ខាងលើ​នេះ​នៅ​តែ​ធ្វើ​ឱ្យ​នារី​ៗ​ភាគច្រើន ខ្លាចរអា​អំពី​ការ​បាត់បង់​ព្រហ្មចារី​របស់​ខ្លួន ដោយ​ភ័យ​ខ្លាច​ថា​វា​នឹង​ធ្វើ​ឱ្យ​នាង​ឈឺចាប់​ខ្លាំង ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា មនុស្ស​ស្រី​

សំនួរ​ខាងលើ​នេះ​នៅ​តែ​ធ្វើ​ឱ្យ​នារី​ៗ​ភាគច្រើន ខ្លាចរអា​អំពី​ការ​បាត់បង់​ព្រហ្មចារី​របស់​ខ្លួន ដោយ​ភ័យ​ខ្លាច​ថា​វា​នឹង​ធ្វើ​ឱ្យ​នាង​ឈឺចាប់​ខ្លាំង ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា មនុស្ស​ស្រី​ដែល​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​ព្រម​រួមដំណេក​ទាំង​ក្តី​កង្វល់ និង​គិត​ច្រើន​ដោយ​មិន​បាន​ផ្តោតអារម្មណ៍​ទៅ​លើ​ចំណង់​តណ្ហា​របស់​ខ្លួន នោះ​វា​នឹង​ធ្វើ​ឱ្យ​នាង​ឈឺចាប់​រឹតតែ​ខ្លាំង ។ ជាក់ស្តែង​ចំពោះ​នារី​នៅ​ព្រហ្មចារី គឺ​ទ្វារមាស​របស់​នាង​មាន​សភាព​តូច​ចង្អៀត ជា​ហេតុ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ស៊ក​បញ្ចូល​​អង្គ​ជាតិ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ខណៈ​សន្ទះ​ព្រហ្មចារី​ចាប់ផ្តើម​រហែក វា​នឹង​ធ្វើ​ឱ្យ​នាង​ឈឺចាប់ និង​អាច​ហូរ​ឈាម​ថែម​ទៀត​ផង​។ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា ការ​​ដាច់​សន្ទះ​ព្រហ្មចារី ធ្វើ​ឱ្យ​នាង​ឈឺចាប់​ខ្លាំង​ទ្រាំ​មិន​បាន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​ក៏​អាស្រ័យ​លើ​ទំនាក់ទំនង​រវាង​ដៃគូ​រួម​ភេទ​ទៅ​វិញ​ដែរ ។ ព្រោះថា​ប្រសិនបើ​អ្នក​មិន​ជឿ​ជាក់ ឬ​គ្មាន​ទំនុកចិត្ត​ចំពោះ​ខ្លួនឯង​សម្រាប់​រាត្រី​ទឹកឃ្មុំ​លើក​ដំបូង​ទេ នោះ​ភាគរយ​នៃ​ការ​ឈឺចាប់​របស់​អ្នក​នឹង​កាន់តែ​ច្រើន​ឡើង ។

តួយ៉ាង​ដូច​ទស្សនាវដ្តី Pain បាន​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤ ដោយ​លើក​ឡើង​ថា មនុស្ស​ស្រី​ដែល​គ្មាន​ទំនុកចិត្ត ឬ​មិន​ទាន់​ដាច់​ស្រឡះ​ក្នុង​ចិត្ត​រឿង​លើ​គ្រែ និង​នៅ​តែ​ភ័យ​ខ្លាច នោះ វា​នឹង​ធ្វើ​ឱ្យ​ទទួល​រង​ការ​ឈឺចាប់​កាន់តែ​ខ្លាំង បើ​ធៀប​ជាមួយ​អ្នក​ដែល​ពេញចិត្ត​នឹង​ធ្វើ​វា​ជាមួយ​ដៃគូ ។

សរុបសេចក្តី​មក​ការ​បាត់បង់​ព្រហ្មចារី​នៅ​រាត្រី​ដំបូង​គឺ​ពិតជា​ធ្វើ​ឱ្យ​នាង​ឈឺចាប់ ប៉ុន្តែ​ការ​ឈឺចាប់​នេះ​នឹង​អាច​កាត់​បន្ថយ​បាន​ច្រើន​ប្រ​សិន​អ្នក​ប្រព្រឹត្ត​រឿង​នេះ​ដោយ​ពេញចិត្ត​ជាមួយ​ដៃគូ ។ ការ​ដាស់​អារម្មណ៍​ផ្លូវភេទ​ឱ្យ​រឹតតែ​ពុះកញ្ជ្រោល​មុន​នឹង​វាយ​សម្រុក គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរ​អនុវត្ត​ជាមួយ​ដៃគូ ព្រោះ​នៅ​ពេល​ដែល​ភ្លើងតណ្ហា​របស់​អ្នក​កាន់តែ​ឆាបឆេះ​ឡើង វា​នឹង​បញ្ចេញ​ទឹករំអិល​ចេញ​មក​ក្នុង​ទ្វារមាស ដែល​វា​ជា​ជំនួយ​ដល់​ការ​វាយ​សម្រុក​ពី​អាច្រមក់ ។  អ្នក​ក៏​អាច​ប្រើ​ទឹករំអិល​សម្រាប់​ជា​ជំនួយ​ដល់​ដំណើរការ​រួម​ភេទ​របស់​អ្នកផង​ដែរ ។ ជា​ពិសេស​ចូរ​អ្នកគ្រប់គ្រង​ល្បឿន​នៃ​ការ​ប្រយុទ្ធ​ឱ្យ​បាន​ល្អ ពោល​គឺ​ត្រឹម​ជំហាន​គីង្គក់​សិន លុះ​ក្រោយ​ៗ​ទៀត​ធ្វើ​តាម​ចិត្ត​ចង់ ៕