ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីចឹង​តើ​…បាន​​ម្ចាស់​​រថ​យន្ត​​​ដឹក​ជញ្ជូន​​ថ្ងូរ​​​ដូច​​ព្រាប​

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ទឹង​ត្រែង ជា​ខេត្ត​មួយ​ជាប់​នឹង​ព្រំប្រទល់​ខេត្ត​៣​ផ្សេង​ទៀត​ដែល​មាន​ខេត្តរតនគិរី​ផ្លូវជាតិ​លេខ​៧៨ ខេត្តក្រចេះ​ផ្លូវជាតិ​លេខ​៧ និង​ខេត្តព្រះវិហា​ផ្លូវជាតិ​៩ ។ ផ្លូវជាតិ​ទាំង​៣​ខ្សែ​នេះ មាន​គោលដៅ​ចរាចរណ៍ ដែល​ឈរជើង​ជាប់​ជា​ប្រចាំ…

ខេត្តស្ទឹងត្រែង ៖ ស្ទឹង​ត្រែង ជា​ខេត្ត​មួយ​ជាប់​នឹង​ព្រំប្រទល់​ខេត្ត​៣​ផ្សេង​ទៀត​ដែល​មាន​ខេត្តរតនគិរី​ផ្លូវជាតិ​លេខ​៧៨ ខេត្តក្រចេះ​ផ្លូវជាតិ​លេខ​៧ និង​ខេត្តព្រះវិហា​ផ្លូវជាតិ​៩ ។ ផ្លូវជាតិ​ទាំង​៣​ខ្សែ​នេះ មាន​គោលដៅ​ចរាចរណ៍ ដែល​ឈរជើង​ជាប់​ជា​ប្រចាំ មួយ​ខែ​ទល់​មួយ​ខែ មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ទាំង​យប់​ទាំង​ថ្ងៃ អត់​មាន​ចេះ​ធុញថប់​ឡើយ ។ សង្ស័យ​ជា​ចង្វា​ជួយ​ចិញ្ចឹម​ឆ្តោ ។

ក្នុង​នោះ​៖ មាន​គោលដៅ​ផ្លូវជាតិ​លេខ​៧៨ ដាក់​នៅ​ចំណុច​វាល​រំពេ​រ៍ ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ។ ផ្លូវជាតិ​លេខ​៧ ដាក់​នៅ​ចំណុច​អូរ​ច្រ​ឡង់ ភូមិ​អូរ​ឫស្សី​កណ្តាល ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សៀម​បូក ។ និង​ផ្លូវជាតិ​លេខ​៩ ដាក់​នៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ដោយឡែក​និង​ពិសេស​បំផុត​នោះ​គឺ​គោលដៅ​ក្រុមការងារ​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត គឺ​ដាក់​ក្បែរ​គោលដៅ​ចរាចរណ៍ ខាងលើ​ដោយ​ចល័ត​រយៈពេល​១០​ថ្ងៃ​ម្តង គ្រប់​ផ្លូវជាតិ​ទាំង​៣​ខ្សែ ដែល​មាន​គោលដៅ​៣​កន្លែង​សម្រាប់​ប្រមូល​លុយ​ចែក​គ្នា ។ ទាក់ទិន​គោលដៅ​ចរាចរណ៍​ខាងលើ​មាន​២​គោលដៅ ដែល​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន គឺ​គោលដៅ​ចរាចរណ៍​ផ្លូវជាតិ​លេខ​៧ និង​គោលដៅ​ផ្លូវជាតិ​លេខ​៧៨ ។ កាមេរ៉ា​ចាប់​ល្បឿន​នោះ​ដាក់​ជា​ប្រចាំ ដើម្បី​ចាប់​រាល់​យានយន្ត​ឆ្លងកាត់​ដោយ​មិន​គិត​ពី​ថ្ងៃ​សេស​ឬ​ថ្ងៃ​គូរ​នោះ​ឡើយ ។ បើ​ទោះ​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ ដាក់​ចេញ​នូវ​កម្មវិធី​ត្រួតពិនិត្យ​ល្បឿន​យានយន្ត ដែល​កំណត់​នៅ​ខេត្តស្ទឹងត្រែង ត្រូវ​ត្រួតពិនិត្យ​ល្បឿន​យានយន្ត​តែ​ថ្ងៃ​សេស​ប៉ុណ្ណោះ​ក៏​ដោយ ។ អាណិត​តែ​ម្ចាស់​យានយន្ត​ទេ ឱ្យ​លុយ​គេ​ដាក់​ហោប៉ៅ​ហើយ​សំពះ​អង្វរ​គេ​ទៀត លុះ​ចេញ​ផុត​ទើប​ជេរ និង​ដាក់​បណ្តាសា​តាម​ក្រោយ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​គោលដៅ​ចរាចរណ៍​ទាំង​៣​កន្លែង​នោះ​ត្រូវ​បាន​លោកស្នងការ​បែងចែក​ឱ្យ​មាន​ប្រធាន និង​អនុប្រធាន​៣​ក្រុម ។ ប៉ុណ្ណឹង​ហើយ​មិន​គ្រប់​ទៀត​គឺ​នៅ​មាន​ប្រធាន​ក្តាប់​រួម លើ​គោលដៅ​ចរាចរណ៍​ទាំង​៣​គោលដៅ​នោះ​ម្នាក់​ទៀត គឺ​លោក សុវណ្ណ​វិ​រៈ ដែល​លោក អូត ស៊ី​វុ​ត្ថា ស្នងការ​នគរបាល​ខេត្ត អូស​យក​មក​ពី​កម្លាំង​របស់​នគរបាល​វរៈ​ការពារ​ព្រំដែន មិនមែន​ជា​មន្ត្រី​ក្រប​ខណ្ឌ​ចរាចរណ៍​ជើង​គោក​នោះ​ទេ តែ​មក​ឱ្យ​គ្រប់គ្រង​លើ​នគរបាល​ចរាចរណ៍ ព្រោះ​ទី​នេះ​លុយ​ធំ​ណាស់ ។

ដោយឡែក​ងាក​ទៅ​មើល ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ត្រូវ​បាន​ក្រុម​រថយន្ត​ធុន​ធំ​ទាំងអស់​ប្រាប់​កោះសន្តិភាព ។ រិះគន់​ថា បាន​យក​លុយ​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ក្នុង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ៗ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​រថយន្ត​ឆ្លងកាត់​រាប់រយ​គ្រឿង ។

លោក ដួង សំ​អុល ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ក្រុមការងារ​ត្រួត​ព​និត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត គឺ​បាន​ធ្វើ​ទៅ​តាម​ច្បាប់ ដោយ​អនុវត្ត​ទៅ​លើ​យានយន្ត ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស ដូច​ជា​រថយន្ត​ដឹក​សំពីងសំពោង ត​ភ្លើង​ថែម​លើស​បច្ចេកទេស ត​ទ្រុង​ខុស​បច្ចេកទេស សម្បក​កង់​សឹក​រិច​រិល ត្រួតពិនិត្យ​ឯកសារ​ដែល​ខ្វះ​ជាដើម ។
លោក​បន្ត​ថា ការ​ត្រួតពិនិត្យ​ប្រសិនជា​ខ្វះ​ឯកសារ​ហើយ អប់រំ​ចំនួន​២​ដង ហើយ​នៅ​លើក​ទី​៣ បើ​នៅ​តែ​ល្មើស គណៈកម្មការ​និង​ត្រូវ​ផាកពិន័យ​ដោយ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​៣៩ ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

ជាក់ស្តែង​ក្រុម​ម្ចាស់​រថយន្ត​ដែល​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​យានយន្ត​នោះ​បាន​ចូល​ទៅ​ហុច​លុយ​ដាក់​លើ​តុ រួច​បន្តដំណើរ​ទៅ​មុខ​ទៀត​ក្រោយ​ពី​ពិនិត្យ​រថយន្ត​និង​ឯកសារ គឺ​អត់​មាន​អប់រំ​ទេ មាន​តែ​ការ​តថ្លៃ​គ្នា​យក​ប្រាក់​តែ​ប៉ុណ្ណោះ បើ​ពុំ​ដូច្នោះ​ទេ មាន​ប្រាក់​ឯណា​ច្រក​បាវ​យក​មក​ទុក​ចែក​គ្នីគ្នា​យ៉ាង​ត្រជាក់​ពង​បែប​នេះ ។

នៅ​ក្នុង​តារាង បញ្ជី​បែក​ចែក​ប្រាក់​៧០%​ដល់​ក្រុមការងារ​ដែល​បាន​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ បាន​រាយ​នាម​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​បែក​ចែក​ក្នុង​ម្នាក់​ៗ ប្រចាំ​ថ្ងៃ ។ ឧទាហរណ៍​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ផ្លូវជាតិ​លេខ​៩ នា​ថ្ងៃ​ទី​២៣ ខែកក្កដា ២០២២ ចំណូល​ទឹកប្រាក់​ប្រចាំ​ថ្ងៃ​បាន​សរុប​ចំនួន​៦២៥.០០០​រៀល ត្រូវ​ដក​៧០%​នៃ​ចំណូល​ទឹក​លុយ​សរុប បែងចែក​ទៅ​ក្រុមការងារ ដូច​មាន​តារាង​ស្រប​តាម​ច្បាប់​ចែក​គ្នា​រស់​ឱ្យ​ត្រជាក់​មេជើង​ដូច​ខាងក្រោម ចង់​អ្នក​ណា​ត្រូវ​គេ​ជាន់ក​លៀន​អណ្តាត លៀន​ទៅ​ធ្វើ​ម៉េច​ច្បា​បត​ម្រូ​វ់ ៖
១-​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត​ចំនួន​៣៣.០០០​រៀល ។
២-​លោក សរ គឹ​ម​ណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន ៣៣.០០០​រៀល ។
៣-​លោក ហុង យូ ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ជើង​គោក​៣៣.០០០​រៀល ។
៤-​លោក ប្រាក់ សុ​ភ័​ណ្ឌ អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​បាន​ច្រើន​ជាងគេ​៤១.៥០០​រៀល ។
៥-​លោក ដួង សំ​អុល ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​មន្ទីរ​សាធារណការ ៣៣.០០០​រៀល ។
៦-​លោក រស់ អក្ខ​រ៉ា អនុប្រធាន​ការិយាល័យ ដ​.​ជ ៣៣០០០​រៀល ។
៧-​លោក សេង សំ​អាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ៣៣.០០០​រៀល ។
៨-​លោក ប្រាក់ សុភា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ៣៣.០០០​រៀល ។
៩-​លោក ពក គឹ​ម​ហង្ស អធិការ​ង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ៣៣០០០​រៀល ។
១០-​លោក លី សុទ្ធិ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច ៣៣០០០​រៀល ។
១១-​លោក កែវ សុ​ទ្ធី អនុប្រធាន​ការិយាល័យ ដ​.​ជ ៣៣០០០​រៀល ។
១២-​លោក ប្រាក់ ភិ​រម្យ នាយ​រង​ផ្នែក​ចរាច​ណ៍ ៣៣០០០​រៀល ។
១៣-​លោក ខែ​ក សារី នាយ​ផ្នែក​ចរាចរណ៍ ៣៣០០០​រៀល ។

នេះ​គ្រាន់តែ​ចំនួន​ទឹកប្រាក់​បាន​មក​ពី​ចំណូល​មួយ​កន្លែង ពី​គោលដៅ​ត្រួតពិនិត្យ​បច្ចេកទេស​ដែល​ត្រូវ​បែងចែក​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ នៅ​ចំណូល​៣​គោលដៅ​ទៀត មិនដឹង​ប៉ុន្មាន​ទេ ដែល​សង្ស័យ​អាច​រកបាន​ចែក​គ្នា​សម្រាប់​ស្នងការ​ដែល​បាន​ដាក់ អត់​មាន​ក្នុង​តារាង​សម្រាប់​ចែក​ទេ ។ ចំណែក​តារាង​បែងចែក​នេះ​សម្រាប់​តែ​គណៈកម្មការ​របស់​សាធារណការ​មួយ​គោលដៅ ។ ម្ល៉ោះហើយ​ប្រឹងរក​ប្រាក់​ពី​ញើស​ឈាម​អ្នកបើកបរ មិនបាច់​ដេក​ពួន​ទេ ហើយ​ក៏​មិនបាច់​ឈឺ​ដែរ គឺ​ពួនស្ទាក់​ពេញ​២៤​ម៉ោង លើស​ពី​ហាត់ប្រាណ តើ​មានអី​ឈឺ ?

ការ​ជាន់ក​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​យក​ប្រាក់​មក​ចែក​គ្នា​ដោយ​ស្របច្បាប់​បែប​នេះ ពិតជា​បាន​លើកទឹកចិត្ត​ឱ្យ​អ្នក​ជាន់ក​គេ កាន់តែ​ពូកែ​ជាន់​គ្មាន​មេត្តា​…​ឯ​អ្នក​ដែល​ត្រូវ​គេ​ជាន់ក ចាំតែ​លៀន​អណ្តា​តទៅ​…​ណ្ហើយ​ថ្លែង​ខ្លី​ប៉ុណ្ណឹង​ទៅ​ចុះ​…​គ្មាន​វាចា​នឹង​ថ្លែង​ទៀត​ឡើយ​…​ហេ ! ហេ ! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ