ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន និង​អា​មេ​រិ​ក​ប្រកាស​រួម​គ្នា​រក្សា​សន្តិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់

1 ឆ្នាំ មុន

ជប៉ុន ៖ ជប៉ុន និង​អា​មេ​រិ​ក បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​សុក្រ ទី ៥ ខែសីហា​នេះ ដើម្បី​ធ្វើការ​រួម​គ្នា​លើ​

ជប៉ុន ៖ ជប៉ុន និង​អា​មេ​រិ​ក បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​សុក្រ ទី ៥ ខែសីហា​នេះ ដើម្បី​ធ្វើការ​រួម​គ្នា​លើ​ការ​រក្សា​សន្តិភាព​នៅ​ចក្រ​សមុទ្រ​តៃវ៉ាន់​ដែល​កំពុង​ឡើងក​ម្តៅ​ខ្លាំង​ដោយសារ​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​ចិន​។

បច្ចុប្បន្ន ប្រធាន​សភា​អា​មេ​រិ​ក លោកស្រី Nancy Pelosi កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​តំបន់​អាស៊ី​របស់​គាត់​។

លោកស្រី Pelosi បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida នៅ​គេហដ្ឋាន​របស់​លោក​។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​និយាយ​ថា សម្ព័ន្ធមិត្ត​ទាំង​ពីរ​នឹង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​។

ជប៉ុន បាន​ព្រមាន​ថា ការ​បំ​ភិ​.​ត​បំ​ភ័​.​យ​របស់​ចិន​មក​លើ​តៃវ៉ាន់​គឺជា​ការ​គំ​រា​.​ម​កំហែង​សន្តិសុខ​ជាតិ​កាន់តែ​ខ្លាំង​។ ជប៉ុន​មាន​ប្រជុំ​កោះ​ជា​ច្រើន​ស្ថិត​នៅ​ជិត​កោះ​តៃវ៉ាន់​។

លោក Fumio Kishida និយាយ​ថា «ខ្ញុំ​បាន​ប្រាប់​ប្រធាន​សភា​លោកស្រី Pelosi ថា មី​ស៊ី​ល​បាលី​ស្ទីក​របស់​ចិន​បាន​ធ្លាក់​នៅ​ជិត​ដែនទឹក​របស់​ជប៉ុន រួម​ទាំង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ គំ​រា​.​ម​កំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ​ជាតិ​របស់​យើង ហើយ​ជប៉ុន​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​បែប​នេះ​»​។

«​យើង​ក៏​បាន​បញ្ជាក់​ពី​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និ​ទ​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​»។

សូម​បញ្ជាក់​ថា ភាព​តានតឹង​រវាង ចិន និង​ជប៉ុន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ ២ និង​លេខ ៣ បាន​កើនឡើង​ដល់​ចំណុច​មួយទៀត កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ចិន​បាន​ប្រកាស​លុប​ចោល​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​រវាង​ប្រទេស​ទាំង​ពីរ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្រៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​មិន​ពេញ​ចេញ​នឹង​សេដ្ឋកិច្ច​ថ្លែង​ការ​របស់​ក្រុម​ប្រទេស G7 ដែល​បាន​ជំរុញ​ឲ្យ​ចិន​ដោះស្រាយ​ភាព​តានតឹង​របស់​តៃវ៉ាន់​ដោយ​សន្តិវិធី​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ