ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះចរាចរណ៍​នៅ​ម្តុំ​ជម្ពូ​វ័ន​រាល់ថ្ងៃ អាជ្ញាធរ​ពោធិ​សែន​ជ័យ​ស្ងាត់ឈឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ទើរតែ​រៀង​រាល់​ព្រឹកល្ងាច​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចាប់ពី​ចំណុច​រង្វង់​មូល​ចោម​ចៅ​ទៅ​ដល់​ភ្លើងស្តុប​ផ្លូវកែង​ទំនប់​កប់​ស្រូវ

រាជធានី​ភ្នំពេញ ៖ ស្ទើរតែ​រៀង​រាល់​ព្រឹកល្ងាច​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចាប់ពី​ចំណុច​រង្វង់​មូល​ចោម​ចៅ​ទៅ​ដល់​ភ្លើងស្តុប​ផ្លូវកែង​ទំនប់​កប់​ស្រូវ ចរាចរណ៍​បាន​កកស្ទះ ប៉ុន្តែ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​អះអាង​ថា មិនសូវ​ជា​ឃើញ​អាជ្ញាធរ​ដែនដី ពិសេស​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ឬ ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ ចេញ​អន្តរាគមន៍​ជួយ​សម្រួលការ​កកស្ទះ​នោះ​ប៉ុន្មាន​ឡើយ ។

ជា​ការ​កត់សម្គាល់ ការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ​នៅ​តាម​កំណាត់​ផ្លូវ​ខាងលើ មិនមែន​តែ​ដោយសារ​ការ​ជីក​ដាក់​លូ ការ​ពង្រីក​ផ្លូវ ឬក៍​ការ​ធ្វើ​ជណ្តើរ​ឆ្លងផ្លូវ ដែល​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ដំណើរការ​ស្ថាបនា​នោះ​ទេ គឺ​ការ​កកស្ទះ​នេះ​មាន​រាប់​ខែ​ឆ្នាំ​មក​ហើយ ពិសេស​នៅ​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន​តែ​ម្តង ដោយសារ​តែ​ការ​ចត​រថយន្ត រ៉ឺ​ម៉ក និង​ម៉ូតូ​កង់​៣(​តុ​ក​ៗ) ជាដើម​គ្មាន​សណ្តាប់ធ្នាប់ ។

ម្យ៉ាងទៀត កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ​ដែរ រថយន្ត​កុងតឺន័រ យី​ឌុ​ប និង​រថយន្ត​ធំ​ៗ​ដទៃ​ទៀត បាន​បើក​ឆ្លងកាត់​ទោះជា​ក្នុង​ពេលវេលា​ហាមឃាត់​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ​ក្តី ដែល​បន្ថែម​លើ​ការ​កកស្ទះ​បណ្តាល​មក​ពី​ការ​ចត​គ្មាន​សណ្តាប់​នោះ​ទៀត ។

ក្រុម​ប្រជាពលរដ្ឋ ក៍​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ចាត់​កម្លាំង​ចុះ​ជួយ​សម្រួល​ចរាចរណ៍​នៅ​កំណាត់​ផ្លូវ​ខាងលើ​នេះ ព្រោះ​ការ​កកស្ទះ​បាន​ប៉ះពាល់​ដល់​ការ​បំពេញការងារ និង​មុខរបរ​ទទួលទាន​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និយោជក បុគ្គលិក កម្មករ និង​ប្រជាពលរដ្ឋ ពិសេស​នឹង​អាច​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​កើត​ជំងឺ​ថប់​អារម្មណ៍ និង​ឈាន​ទៅ​កើត​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​នោះ​ថែម​ទៀត ៕