ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​នឹង​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ជូន ពលរដ្ឋ​ស្រុក​កៀនស្វាយ​និង​ស្រុក​ស្អាង

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩​និង​១០ មក​រា​នេះ គណៈកម្មការ​រដ្ឋបាល​ខេត្ត

ខេត្តកណ្តាល ៖ តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩​និង​១០ មក​រា​នេះ គណៈកម្មការ​រដ្ឋបាល​ខេត្ត នឹង​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ប្រកាស​អំពី​ការ​កំណត់​តំបន់​វិនិច្ឆ័យ​នៅ​លើ​ភូមិសាស្ត្រ​ដី​តាម​ភូមិ​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង​ដើម្បី​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ដែល​មាន​វិវាទ​ជាមួយ​លោក​ឧកញ៉ា ឡោក ហ៊ួ​រ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដោះស្រាយ​រួចរាល់​ដោយ​សម្រេច​ឲ្យ​លោក​ឧកញ៉ា ឡោក ហ៊ួ​រ កាត់​ដី​ជូន​ប្រជាពលរដ្ឋ​វិញ ។

តំបន់​ដី​ដែល​គណៈកម្មការ​រដ្ឋបាល​ខេត្ត​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​អំពី​ការ​កំណត់​តំបន់​វិនិច្ឆ័យ ដើម្បី​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​នេះ ទីតាំង​ទី​១-​នៅ​ត្រង់​ចំណុច​ដី​បឹង​ភូមិ​លេខ​៥ និង​ភូមិ​ឫស្សី ឃុំ​ប្រាសាទ ស្រុក​ស្អាង ។

ទីតាំង​ទី​២-​ដី​បឹង​ចំណុច​ភូមិ​គគីរ​ធំ ភូមិ​ពោធិ៍​មៀ​វ ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ។ ទីតាំង​ទី​៣-​ដី​បឹង​ចំណុច​ភូមិ​ជ័យ​ឧត្តម ភូមិ​ព្រែក​តាកែវ ភូមិ​ជ្រោយ​ដង ភូមិ​ស្ទឹង ភូមិ​ព្រែក​ត្រែង ភូមិ​សំរោង​ធំ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ និង​ទីតាំង​ទី​៤-​ដី​បឹង​ចំណុច​ភូមិ​កណ្តាល​ក្រោម ភូមិ​កណ្តាល​លើ ភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ។

សូម​បញ្ជាក់​ថា ទីតាំង​ដី​ចំណុច​ខាងលើ​នេះ​រដ្ឋបាល​ខេត្ត នឹង​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ចាប់ពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧​នេះ ។

យោង​តាម​លិខិត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យ​ដឹង​ថា ក្រសួង​នឹង​ចាត់​ក្រុមការងារ​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ដើម្បី​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក ឡោក ហួរ ដែល​ទើបត្រូវ​បាន​រាជរដ្ឋាភិបាល​ដោះស្រាយ​រួច ស្ថិត​នៅ​ក្នុងស្រុក​កៀនស្វាយ ក្នុងភូមិ​កណ្តាល​ក្រោម ភូមិ​កណ្តាល​លើ ភូមិ​ព្រែក​ពុល ឃុំ​បន្ទាយដែក ភូមិ​ជ័យ​ឧត្តម ភូមិ​ព្រែក​តាកែវ ភូមិ​ជ្រោយ​ដង ភូមិ​ស្ទឹង ភូមិ​ព្រែក​ត្រែង ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ភូមិ​គគីរ​ធំ ភូមិ​ពោធិ៍​មៀ​វ ភូមិ​វាំង​ដេក ឃុំ​គគីរ​ធំ និង​ស្រុក​ស្អាង ក្នុងភូមិ​លេខ​៤ ភូមិ​លេង​៥ និង​ភូមិ​ជ្រោយ​ឫស្សី ឃុំ​ប្រាសាទ ខេត្តកណ្តាល ៕