ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងគ្រួសារទទួល​វិប្បដីសារី ! ក្រោយមាន​ខ្សែភ្លើង​​​រញ៉េរ​ញ៉ៃ​​​ក្នុង​​​ផ្ទះ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លា.ប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ដោយសារ​ឈរ​ផ្អែក​សសរ​ប៉ះ​ចំ​តំណខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៤​ខែមករា​កន្លង​ទៅ វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​នៅ​នឹង​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ផ្សារ​ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ។

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ដោយសារ​ឈរ​ផ្អែក​សសរ​ប៉ះ​ចំ​តំណខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៤​ខែមករា​កន្លង​ទៅ វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​នៅ​នឹង​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ផ្សារ​ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ អេ​ង ស៊ី​ឡា​ង អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​នៅ​អនុ​វិទ្យាល័យ​ក្រគរ ។ នៅ​ល្ងាច​ថ្ងៃ​នោះ​ក្មេង​ប្រុស​រូប​នេះ​មិន​បានដឹង​ថា ខ្សែភ្លើង​ត្រង់​សសរផ្ទះ​មានមុខ​តំណរ ហើយ​បាន​ដើរទៅ​ផ្អែក​ក៏​ចរន្ដ​ឆក់​តែ​ម្ដង ។ ភ្លាម​ៗ ក្រុម​គ្រួ​សារបាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​គ្រាន់តែ​យក​ទៅ​ដល់​ក៏​ស្លាប់​ទៅ ។សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​សព​បង្ហាញ​ថា ក្មេងប្រុស​ពិតជា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​ប្រាកដ​មែន​។

នេះ​ជា​មេរៀន​មួយ​ ដល់​គ្រួសារ​ដទៃ​ទៀត​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន កុំ​ត​ខ្សែភ្លើង​រញ៉េរញ៉ៃ​ក្នុងផ្ទះ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ផង​និង​អាច​ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​ឆេះ​ផ្ទះសម្បែង​ជាយថាហេតុ​ផង ៕