ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ការ​ទទួលទាន​ផ្លែទៀបក្នុង​1​ថ្ងៃ​1​ផ្លែ​គឺ​ល្អ​សម្រាប់​សុខភាព ?

7 ឆ្នាំ មុន

ផ្លែ​ឈើ​ដែល​មាន​ប្រភព​មក​ពី​អា​មេ​រិ​ក​ខាងត្បូង​នេះ​អាច​ទទួលទាន​បាន​ទាំង​ទឹក​របស់​វា ឬ​សូ​ម្បី​ទាំង​ផ្លែ​ស្រស់​នឹង​ល្អ​សម្រាប់​សុខភាព​របស់​អ្នក ។ ខាងក្រោម​នេះ​ជា​ហេតុផល​ទាំង​១០ ដែល​អ្នក​គួរតែ​រួម​បញ្ចូល​វា

ផ្លែ​ឈើ​ដែល​មាន​ប្រភព​មក​ពី​អា​មេ​រិ​ក​ខាងត្បូង​នេះ​អាច​ទទួលទាន​បាន​ទាំង​ទឹក​របស់​វា ឬ​សូ​ម្បី​ទាំង​ផ្លែ​ស្រស់​នឹង​ល្អ​សម្រាប់​សុខភាព​របស់​អ្នក ។ ខាងក្រោម​នេះ​ជា​ហេតុផល​ទាំង​១០ ដែល​អ្នក​គួរតែ​រួម​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃរ ៖

១-​ស្បែក​និង​សក ៖ វា​ជា​ប្រភពនៃ​វីតាមីន A ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ជំរុញ​ស្បែក និង​សក់​ឲ្យ​មាន​ភាព​ភ្លឺ​ចែង​ចាំង

២-​ធ្វើ​ឲ្យ​ភ្នែកមាន​សុខភាព​ល្អ ៖ វីតាមីន A ដែល​មាន​ក្នុង​ផ្លែទាប​ជា​សារធាតុចិញ្ចឹម​ការពារ​កញ្ចក់ភ្នែក​និង​ស្រទាប់ retina ពី​ការ​បំផ្លាញ​របស់​រ៉ា​ឌី​កាល់​សេរី ។

៣-​ជួយ​ឲ្យ​ឡើង​ទម្ងន់ ៖ ប្រសិនបើ​អ្នកមាន​បញ្ហា​ឡើង​ទម្ងន់ សូម​បន្ថែម​ផ្លែទាប​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ពួក​វា​មិន​មាន​ផ្ទុក​ជាតិ​ស្ករ​កែ​ច្នៃ​ដូច​អាហារ​កែ​ច្នៃ​ភាគច្រើន​នោះ​ទេ ។

៤-​ព្យាបាល​ជំងឺហឺត ៖ វា​មាន​វីតាមីន B6 ច្រើន​ដែល​ជា​សារធាតុចិញ្ចឹម​ជួយ​កាត់​បន្ថយ​ការ​រលាក​ទោំ​ង​សួត ។ ការ​ទទួលទាន​ផ្លែទៀប​ទៀងទាត់​អាច​កាត់​បន្ថយ​ឱកាស​នៃ​ជំងឺហឺត​ផង​ដែរ ។

៥-​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ៖ ផ្លែទាប​ជា​ប្រភព​ដ៏​ល្អ​នៃ​ម៉ាញេស្យូម ដែល​ជា​ជាតិ​រ៉ែ​ជួយ​សម្រួល​ដល់​សាច់ដុំ​បេះដូង និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ។

៦-​គ្រប់គ្រង​សម្ពាធ​ឈាម ៖ ផ្លែទាប​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជា​ជាតិ​រ៉ែ អាច​ជួយ​បន្ធូរ​សម្ពាធ​នៃ​ជញ្ជាំង​សរសៃឈាម និង​ធ្វើ​ឲ្ស​សម្ពាធ​ឈាមមាន​ដំណើរការ​ធម្មតា។

៧-​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល ៖ ផ្លែទៀប​មាន​ផ្ទុក​ជាតិ niacin និង​ជាតិ​កាក​សរសៃ ដែល​ជួយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​ពី​ប្រព័ន្ធ​រាង​កាយ ។

៨-​ទប់ស្កាត់​ជំងឺ​ស្លេកស្លាំង ៖ វា​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក និង​បង្កើន​ការ​ផលិត​កោសិកា​ឈាមក្រហម ដើម្បី​ទប់ស្កាត់​ជំងឺ​ស្លេកស្លាំង ។

៩-​ប្រភព​ថាមពល​ដ៏​ល្អ ៖ ផ្លែទាប​មាន​ជាតិ Thiamine ដែល​ជួយ​ប​ម្លែ​ង​អាហារ​ទៅ​ជា​ថាមពល ។ វា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ថាមពល​នៅ​ក្នុង​រាង​កាយ​ទូទៅ ។

១០-​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ ៖ សារជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ជួយ​ធ្វើ​ឱ្យ​វីតាមីន D មាន​សកម្មភាព​នៅ​ក្នុង​រាង​កាយ ដែល​វីតាមីន D គឺជា​សារធាតុចិញ្ចឹម​សំខាន់​សម្រាប់​ការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម និង​ធ្វើ​ឲ្យ​សុខភាព​ឆ្អឹង​រឹង​មាំ ៕