ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​​២នាក់​នាំគ្នាទៅឃ្វាលគោ ជួបគ្រោះ​អកុសល​​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ក្មេង​ស្រី​ចំនួន​២​នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ល.ង់ទឹក​ប្រឡាយ​ស្លា.ប់ បង្ក​ឱ្យ​មាន

ខេត្តកំពង់ឆ្នាំង ៖ ​ក្មេង​ស្រី​ចំនួន​២​នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ល.ង់ទឹក​ប្រឡាយ​ស្លា.ប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី ៤ ខែសីហា ឆ្នាំ ២០២២ នៅ​ចំណុច​ប្រឡាយ​ទឹក ក្រោម​ចំណុច​អណ្ដូង​ថ្មី​ ស្ថិ​ត​ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ភ្នំ​ក្រាំង​ដី​មាស​ ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បើ​ដឹង​ថា ​ក្មេង​ស្រី​​រង​គ្រោះ​​ទាំង​​​២នាក់​ដែល​បាន​បាត់​បង់​ជីវិត​ ក្នុងនោះ​ម្នាក់​​ឈ្មោះ ហន គាថា​ភាគ ​អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ​និងម្នាក់ទៀត​ឈ្មោះ ហាន សុ​ភ័​ក្រ អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ​ចាស់ ឃុំ​ស្វាយ​ជ្រុំ ។ ​ដោយឡែក​​ក្មេង​ស្រី​ម្នាក់​ទៀតដែល​រួច​ផុត​​ពីគ្រោះថ្នាក់​ ​ដោយ​ការ​សង្គ្រោះ​ទាន់​ពេលវេលា​ឈ្មោះ ឡុ​ច នី​កា អាយុ ១៣ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដំបូក​កកោះ ឃុំ​ភ្នំ​ក្រាំង​ដី​មាស​ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើត​​​ហេតុ​ ​ក្មេង​ស្រី​ទាំង​៣​នាក់​រួម​និង​ក្មេង​ៗ​ដទៃ​ទៀត បាន​ទៅ​ឃ្វាលគោ​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​ក៏​បាន​នាំ​គ្នា​ចុះ​លេង​ទឹក​ប្រឡាយ ទើប​បណ្ដាល​ឲ្យ​ល.ង់​ទាំង​៣​នាក់ ​ប៉ុន្តែ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល ។

សមត្ថកិច្ច​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​និង​បាន​ធ្វើ​កោសល្យវិច័យ បាន​សន្និដ្ឋាន​ថា​ ក្មេង​ស្រីទាំង​​២នាក់​ពិតជា​ស្លា.ប់​ដោយសារ​ល.ង់ទឹក​ប្រាកដ​មែន ហើយ​បាន​ប្រគល់​ស.ព​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ