ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបាត់​ជំងឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល​តាម​រយៈ​ការ​ទទួលទាន​អាហារ​មួយ​ចំនួន

7 ឆ្នាំ មុន

ការ​លេបថ្នាំ ឬ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​គឺជា​វិធី​ដ៏​សាមញ្ញ​មួយ​ក្នុង​ការ​ដោះស្រាយ​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល​។ ទោះជា​យ៉ាងណា ការ​ប្រើប្រាស់​ថ្នាំ​នាំ​មក​ជាមួយ​នូវ​ផល​ប៉ះពាល់​ដែល​យើង​មិន​ចង់បាន​។ តាម​ការ​សិក្សា​

ការ​លេបថ្នាំ ឬ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​គឺជា​វិធី​ដ៏​សាមញ្ញ​មួយ​ក្នុង​ការ​ដោះស្រាយ​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល​។ ទោះជា​យ៉ាងណា ការ​ប្រើប្រាស់​ថ្នាំ​នាំ​មក​ជាមួយ​នូវ​ផល​ប៉ះពាល់​ដែល​យើង​មិន​ចង់បាន​។ តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Headache បាន​បង្ហាញ​ថា ពីរ​ភាគ​បី​នៃ​អ្នកចូលរួម​បាន​រាយការណ៍​ថា​មាន​រោគ​សញ្ញា​ដូច​ជា​ការ​ងងុយគេង អស់កម្លាំង ចង្វាក់បេះដូង​ដើរ​លឿន និង​ពិបាក​ក្នុង​ការ​គិត​បន្ទាប់​ពី​លេបថ្នាំ​តាម​វេជ្ជបញ្ជា ដូច្នេះ​តើ​មាន​វិធី​ផ្សេង​ដែល​មាន​ប្រសិទ្ធភាព​ជាង​ការ​ប្រើប្រាស់​ថ្នាំ​ដែរ​ឬទេ ?

វិធី​ធម្មជាតិ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល​ចាប់ផ្តើម​ជាមួយនឹង​របប​អាហារ​របស់​អ្នក​។ ការ​រៀន​ពី​របៀប​ដើម្បី​បំបាត់​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល​តាម​រយៈ​របប​អាហារ​របស់​អ្នក គឺ​ទាក់ទង​នឹង​ការ​យកចិត្តទុកដាក់​ទៅ​នឹង​អ្វី​ដែល​អ្នក​បរិភោគ និង​ធ្វើការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​សាមញ្ញ​មួយ​ចំនួន​។

១-​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​មាន​ជាតិ​អ័រម៉ូន ៖ សូម​ប្រុង​ប្រយ័ត្ន​ពេល​ជ្រើសរើស​អាហារ​ប្រភេទ​សាច់​ជា​ពិសេស​សាច់​គោ និង​ផលិតផល​ទឹកដោះគោ​ដែល​មាន​ផ្ទុក​ជាតិ​អ័រម៉ូន​។ សូម​ព្យាយាម​បរិភោគ​អាហារ​សរីរាង្គ សាច់​ស្រស់ និង​ជៀសវាង​អាហារ​ប្រភេទ​ផូស្វ័រ​ប្រូ​តេ​អីុ​ន ។ សារជាតិ​ក្នុង​ទឹកដោះគោ​មានឈ្មោះ​ថា « casein » ដែល​មាន​ជិត​80​ភាគរយ​នៃ​ជាតិ​ប្រូ​តេ​អីុ​ន​ទាំងអស់​ក្នុង​ទឹកដោះគោ វា​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​មាន​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល​យ៉ាង​សំខាន់​។ ជា​ញឹកញាប់​គ្រូពេទ្យ​ព្យាយាម​លុប​បំបាត់​ប្រភព​នៃ​សារជាតិ casein ក្នុង​របប​អាហារ​របស់​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល​។ វា​ត្រូវ​បាន​គេ​រាយ​ឈ្មោះ​ជា​ទូទៅ​ថា​ជា sodium caseinate  calcium caseinate  ឬ​ប្រូ​តេ​អីុន​ទឹកដោះគោ នៅ​លើ​ស្លាក​ម្ហូបអាហារ​ជា​ច្រើន ។

២-​ជៀសវាង​អាហារ​មាន​ជាតិ​ស្ករ​ច្រើន ៖ ការ​កើនឡើង​ជាតិ​ស្ករ​ខ្លាំង​ក្នុង​ឈាម​បន្ទាប់​ពី​អ្នក​បរិភោគ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូលហេតុ​ភាគច្រើន​បំផុត​នៃ​ការ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល នេះ​បើ​យោង​តាម​CNN​សុខភាព​។ កាបូ​អីុ​ដ្រា​ត​ធម្មតា​ដូច​ជា​ស្ករស​និង pasta ក្នុង​បរិមាណ​ច្រើន​ហួសហេតុ អាច​បង្ក​ឱ្យ​មានការ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល។ នៅ​ពេល​ដែល​អ្នក​បរិភោគ​ជាតិ​ស្ករ ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើងជា​ហេតុ​ធ្វើ​ឲ្យ​ជាតិ​អាំង​ស៊ុ​យ​លី​ន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​កើនឡើង​ដើម្បី​បំបែក​ជាតិ​ស្ករ​ទាំងនោះ​។ វា​បណ្តាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ ការ​កើនឡើង និង​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ​បែប​នេះ​អាច​នាំ​ឱ្យ​មានការ​ឈឺក្បាល ។

៣-​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​តែ​ជៀសវាង​ភេសជ្ជៈ ៖ យើង​បានដឹង​ហើយ​ថា ការ​ខ្វះ​ជាតិ​ទឹក​អាច​បង្ក​ឱ្យ​មានការ​ឈឺក្បាល ហើយ​នៅ​ពេល​ស្ថានភាព​នេះ​កាន់តែ​អាក្រក់ វា​នឹង​បណ្តាល​ឲ្យ​អ្នកមាន​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល​។ គ្រូពេទ្យ​ជា​ច្រើន​បាន​ណែនាំ​ថា អ្នក​គួរតែ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន និង​កំណត់​បរិមាណ​ជាតិ​អាល់កុល​ដែល​អ្នក​ទទួលទាន​។ ពួក​គេ​ក៏​បាន​ព្រមាន​ថា អ្នក​គួរតែ​ជៀសវាង​ទទួលទាន​តែ កាហ្វេ សូ​ដា និង​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​បរិមាណ​ជាតិ​ស្ករ និង​ជាតិ​កាហ្វេ​អីុ​ន​ច្រើន ដែល​ពួក​វា​អាច​បង្ក​ឲ្យ​កើត​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល ។

៤-​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ត្រជាក់​យឺត​ៗ ៖ នៅ​ពេល​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ត្រជាក់​យ៉ាង​លឿន អ្នក​នឹង​មាន​អារម្មណ៍​ថា​ត្រជាក់​ដល់​ខួរក្បាល​។ តែ​វា​គឺជា​លក្ខ​ខណ្ឌ​វេជ្ជសាស្ត្រ​មួយ​ដែល​មានឈ្មោះ​ថា ភាព​ត្រជាក់​ជំរុញ​ការ​ឈឺក្បាល ។ វា​ត្រូវ​បាន​គេ​កំណត់​ដោយ ការ​ឈឺចាប់​នៅ​កណ្តាល​ថ្ងាស ឬ​នៅ​ពីក្រោយ​ភ្នែក និង​ច្រមុះ​ដែល​មាន​រយៈពេល​តិច​ជាង​ប្រាំ​នាទី​បន្ទាប់​ពី​ការ​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ត្រជាក់​យ៉ាង​លឿន​។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ជឿ​ថា បាតុភូត​នេះ​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល ដូច្នេះ​សូម​ព្យាយាម​ទទួលទាន​អាហារ​ត្រជាក់​យឺត​ៗ ឬ​ទទួលទាន​ភេសជ្ជៈ​ដោយ​បន្ថែម​ទឹកកក​តិច ៕