ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ MCT បាន​មក​ដល់​​កម្ពុជា​ហើយ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ MCT ដែល​ត​ភ្ជាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ​នា​ថ្ងៃ​ទី​៤ មក​រា វេលា​ម៉ោង​៦​និង​៣៧​នាទី​ល្ងាច ។ នាវា និង​

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ MCT ដែល​ត​ភ្ជាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ​នា​ថ្ងៃ​ទី​៤ មក​រា វេលា​ម៉ោង​៦​និង​៣៧​នាទី​ល្ងាច ។ នាវា និង​ក្រុម​វិស្វករ​ជំនាញ​របស់​ក្រុមហ៊ុន អុ​ី​ហ្ស៊ី​ខម បាន​ធ្វើការ​អូស និង​ត​ភ្ជាប់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​នេះ ទៅ​ស្ថានីយ​ខ្សែ​កា​ប្លិ៍​មិត្តភាព​នៅ​ខេត្ត​ព្រះ​សីហ​នុ វេលា​ម៉ោង​៦​និង​១៧​នាទី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ក្រោម​អធិបតីភាព និង​ការ​ចុះ​ត្រួតពិនិត្យ​ពី​លោក ម៉ូ​វ ចរិយា ប្រធាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា និង​សហការី ។

ក្រុមហ៊ុន តែ​ល​កូ​ថេ​ក ដែល​ជា​ក្រុមហ៊ុន​មួយ​របស់​អីុ​ហ្ស៊ី​ខម បាន​ប្រកាស​ធ្វើការ​សាងសង់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ MCT កាលពី​ខែមិថុនា ឆ្នាំ​២០១៣ និង​ប្រកាស​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៧ ។

នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមហ៊ុន តែ​ល​កូ​ថេ​កបាន​បញ្ចប់​ការ​សាងសង់​ស្ថានីយ​កណ្តាល​សម្រាប់​ខ្សែ​កា​ប្លិ៍ MCT ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​មានឈ្មោះ​ថា «​ស្ថានីយ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​មិត្តភាព​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឆ្នេរ​អូរ​ត្រេះ ខេត្ត​ព្រះ​សីហ​នុ ។

ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ MCT មាន​វិសាលភាព​ប្រហែល​១៣០០​គីឡូម៉ែត្រ និង​អនុម័ត​នូវ​បច្ចេកវិទ្យា​១០០Gbps ជាមួយនឹង​សមត្ថភាព​គាំទ្រ​យ៉ាង​ហោច​ណាស់ ៣០Tbps ។ វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ច្រក​ចេញចូល​ទៅ​កាន់​តំបន់​អាស៊ី និង​ជួយ​ពង្រីក​កា​រត​ភ្ជាប់​របស់​កម្ពុជា​ទៅ​កាន់​អាស៊ាន ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​តាម​រយៈ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​ថៃ ។

ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​នេះ​មាន​តម្លៃ​វិនិយោគ​ជិត ១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

លោក ថា​ន ថេ​ន នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អុ​ី​ហ្ស៊ី​ខម​បាន​ឲ្យ​ដឹង​ថា​៖«​ក្រុមហ៊ុន អីុហ្ស៊ី​ខម តែ​ល​កូ​ថេ​ក កំពុង​ខិតខំ​រួមចំណែក​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​ភាព​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណែ​ត​ព្រមទាំង​លើកកម្ពស់​សមត្ថភាព​សេវា​សារ​គមនាគមន៍​ទូទៅ​របស់​ប្រទេស ដែល​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ទិន្នន័យ​តាម​រយៈ​ការ​នាំ​មក​នូវ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​លើក​ដំបូង​នៅ​កម្ពុជា » ។

លោក​បាន​បញ្ជាក់​ថែម​ទៀត​ថា «​លទ្ធភាព​ដែល​កម្ពុជា​អាច​តម្លើង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ នេះ​គឺជា​ការ​បង្ហាញ​នូវ​ភាព​ខ្លាំង​របស់​កម្ពុជា​ក្នុង​ឯករាជ្យ​ភាព​នៃ​ការ​ផ្គត់ផ្គង់​សេវា​អុ​ី​ន​ធើ​ណែ​ត​ដែល​មាន​ល្បឿន​លឿន ហើយ​អាច​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ព័ត៌មាន និង​ទិន្នន័យ​ទូរគមនាគមន៍​ព័ត៌មានវិទ្យា »​។

លោក ម៉ូ​វ ចរិយា ប្រធាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ដែល​ជា​អ្នក​ចុះ​ត្រួតពិនិត្យ​ការ​អូស​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​កបាន​មាន​ប្រសាសន៍​ថា​៖«​ការ​ចុះ​ពិនិត្យ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​នា​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​ទៅ​លើ​បច្ចេកទេស​របស់​ក្រុមហ៊ុន​ក្នុង​ការ​អូស​ខ្សែ​កា​ប្លិ៍​ក្រោម​បាតសមុទ្រ​ជា​លើក​ទី​១​សម្រាប់​ប្រទេស​កម្ពុជា​យើង ។ ទាំងនេះ​គឺជា​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ដែល​មាន​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ល្បឿន​លឿន​សម្រាប់​ការ​ប្រើប្រាស់​និង​កាត់​នូវ​រយៈ​ចម្ងាយ​ដែល​កន្លង​មក​យើង​ធ្វើការ​អូស​ឆ្លងកាត់​ប្រទេស​ថៃ ប្រទេស​វៀតណាម តាម​បណ្តាញ​ផ្លូវគោក​មក​ដល់​ប្រទេស​កម្ពុជា​» ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង ៖ កញ្ញា វី​រៈ វី​និ​ច អ្នក​ប្រតិបត្តិ​ផ្នែក​ទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន​អីុហ្ស៊ី​ខម តាម​រយៈ​ទូរស័ព្ទ​ ៖ ០១២ ៣៧០ ១៧៤
ឬ​អីុ​ម៉ែ​ល ៖ virak.vinich@ezecomcorp.com