ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​បើករថយន្ត​សុខ​ៗ ស្រាប់តែ​ឆ្លង​ចរន្ត​ឆេះ​សន្ធោសន្ធៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ខណៈ​បើករថយន្ត​សុខ​ៗ ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ …

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ខណៈ​បើករថយន្ត​សុខ​ៗ ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​រោងចក្រ​ដំឡើង​ម៉ូតូ​ហុងដា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ាក​ប៉ា​ហ្សេ​រ៉ូ (Pajero) ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-7353 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ក្រោយ​កើតហេតុ​គេចខ្លួន​ទៅ​បាត់ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ប៉ា​ហ្សេ​រ៉ូ​១​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​តាម​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​បើក​មក​ដល់​មុខ​ផ្សា​រកា​ណា​ស៊ី​ធី ស្រាប់តែ​ឃើញ​មាន​ហុយផ្សែង​ចេញពី​ម៉ាស៊ីន​នៅ​ផ្នែក​ខាង​មុខ លុះ​ពេល​បើក​ទៅ​មុខ​បាន​ជាង​១០០​ម៉ែត្រ ដល់​មុខ​ក្រុមហ៊ុន​ហុងដា អ្នក​បើករថយន្ត​បាន​ឈប់​ហើយ​យក​ក្រណាត់​គម្រប​រថយន្ត​ទៅ​គ្រប​លើ​រថយន្ត​ដើម្បី​ឲ្យ​អណ្តាតភ្លើង​រលត់ តែ​ភ្លើង​មិន​ព្រម​រលត់​ទេ ពេល​នោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​២​បំពង់​នៅ​តែ​មិន​រលត់ ហើយ​អណ្តាតភ្លើង​កាន់តែ​ឆាបឆេះ​សន្ធោសន្ធៅ ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​បាន​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​កំពុង​តែ​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​កណ្តាលផ្លូវ​បង្ក​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​១​គ្រឿង​មក​បាញ់​ទឹក​ពន្លត់​ទើប​រលត់​អស់ទាំង​ស្រុង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ឆេះ​នៅ​សល់​តែ​គ្រោងឆ្អឹង ចំណែក​ម្ចាស់​រថយន្ត​រត់គេច​ខ្លួន​បាត់ ។ ហើយ​រថយន្ត​ដែល​ឆាបឆេះ​នោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ រក្សា​ទុក​ទេ រង់ចាំ​ម្ចាស់​មក​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​កាប់​សាច់​លក់ ៕