ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ! វាយ​ក្បាល​រហូត​ស្លា.ប់​ម្នាក់ របួសធ្ងន់​ម្នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​វត្ថុ​រឹង​ចំ​ក្បាល​ជា​ច្រើន​កន្លែង​បណ្ដាល​ឲ្យ​ស្លា.ប់​ម្នាក់ រង​របួសធ្ងន់​ម្នាក់ …

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​វត្ថុ​រឹង​ចំ​ក្បាល​ជា​ច្រើន​កន្លែង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១០ និង​២៥​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ទួល​រ៉ាវ ចន្លោះ​ភូមិ​រនាម​និង​ភូមិ​ត្របែក ឃុំ​មាន​ជ័យ ស្រុក​សណ្ដាន់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ហ៊ុន ភាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ (​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ចំណែក​ម្នាក់​ទៀត​ឈ្មោះ ជូន សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រង​របួសធ្ងន់ ។ ទាំង​២​នាក់​រស់នៅ​ភូមិ​ត្របែក ឃុំ​មាន​ជ័ យ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ឃាតកម្ម​នេះ សង្ស័យ​ជា​ករណី​គំនុំ ហើយ​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ដើម្បី​តាម​ចាប់ខ្លួន​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕