អាណោចអាធ័មណាស់ ! ដួលភ្លាមឡានមកកិនពីលើស្លា.ប់ភ្លាម
ខេត្តកណ្ដាល ៖ គ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នាដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ …
ខេត្តកណ្ដាល ៖ គ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នាដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ …
ខេត្តកណ្ដាល ៖ គ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នាដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង២នាក់រងរបួសធ្ងន់ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកមុខកំពូល បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ី សៀក ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះ ផាន់ សុធារ៉ា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិដូនរាម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។
សមត្ថកិច្ចឱ្យដឹងទៀតថា នៅពេលកើតហេតុខាងលើជនរងគ្រោះ២នាក់ខាងលើ បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-9762 បើកបរដោយឈ្មោះ ស៊ី សៀក ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយថយន្ត១គ្រឿងម៉ាក C.R.V ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-8848 បើកបរដោយឈ្មោះ ស ហៀង ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅផ្ទះលេខ២២ ផ្លូវលេខ៣៣៩ ស្ថិតភូមិ៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង បណ្ដាលឲ្យម៉ូតូដួលនៅលើទ្រូងផ្លូវ ស្របពេលនោះស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកលឿនមកពីទិសខាងត្បូង បានមកកិនមនុស្សដែលដួលទាំង២នាក់នោះបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុទាំង២នាក់តែម្ដង ហើយរថយន្តនោះបានបើកគេចបាត់ទៅ ។ ស្របពេលជាមួយគ្នានោះដែរ ក៏មានម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FD-6678 ជិះគ្នា២នាក់ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានមកបុកម៉ូតូហុងដាឌ្រីមរបស់ជនរងគ្រោះខាងលើនោះបន្ថែមទៀត បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំង២នាក់ទៀត ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ឯសពជនរងគ្រោះ២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបររថយន្ត C.R.V ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ