ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ យក​រូបសំណាក​មក​ដាក់​ផ្លូវ​ចូល​មាត់​រូងភ្នំ

7 ឆ្នាំ មុន

ខេត្តកំពត ៖ ព្រះសង្ឃ និង​អាចារ្យវត្ត​ភ្នំ​រមណីយដ្ឋាន​កំពង់ត្រាច ស្រុក​កំពង់ត្រាច បាន​ជំទាស់​ស្ត្រី​ជនជាតិ​វៀតណាម​យក​រូបសំណាក​នាគ​ព​ន្ធ័​សម្រាប់​ដុត​ធូប​យ៉ាង​ធំ

ខេត្តកំពត ៖ ព្រះសង្ឃ និង​អាចារ្យវត្ត​ភ្នំ​រមណីយដ្ឋាន​កំពង់ត្រាច ស្រុក​កំពង់ត្រាច បាន​ជំទាស់​ស្ត្រី​ជនជាតិ​វៀតណាម​យក​រូបសំណាក​នាគ​ព​ន្ធ័​សម្រាប់​ដុត​ធូប​យ៉ាង​ធំ យក​មក​ដាក់​ផ្លូវ​ចូល​ទៅ​មាត់​រូង​ផ្សេង​ៗ ក្នុង​ភ្នំ​រមណីយដ្ឋាន​កំពង់ត្រាច​។  លោក ម៉ៅ សន គណៈ​ក​ម្មា​ការ​អាចារ្យវត្ត​ភ្នំ កំពង់ត្រាច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជនជាតិ​វៀតណាម បាន​យក​រូបសំណាក​នាគ​ព​ន្ធ័​យក​មក​ដាក់​ពីមុខ​ផ្លូវ​ចូល​ទៅ​មាត់​រូង និង​មាន​សរសេរ​ជា​អក្សរ​វៀតណាម នៅ​តាម​ផ្ទាំង​ថ្ម​ទៀត​ផង ប៉ុន្តែ​ត្រូវ​បាន​គេ​ដើរ​លុប​អស់​ទៅ​វិញ​ហើយ​ដែរ​។

លោកតា ទន់​ដួង ជា​អាចារ្យវត្ត​ភ្នំ​កំពង់ត្រាច បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​៨ មក​រា នេះ​ថា ការ​ដាក់​រូបសំណាក​រូប​នាគ​សម្រាប់​ដុត​ធូប​នៅ​មាត់​រូង​នេះ មិនមែន​ជា​របស់​ខ្មែរ​ទេ គឺ​របស់​ជនជាតិ​វៀតណាម​។ តែ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​បាន​ឯកភាព​គ្នា​យក​ចេញពី​ផ្លូវ​ចូល​មាត់​រូង​ហើយដោយ​រំកិល​ចេញពី​ផ្លូវ​។ តែ​ស្ត្រី​ជនជាតិ​វៀតណាម​ដែល​តាំងខ្លួន​ថា ជា​អ្នកមាន​បារមី​បាន​ជំទាស់​នឹង​កា​រំកិល​រូប​នាគ​នេះ ហើយ​និយាយ​មក​កាន់​តា​អាចារ្យ​ថា បើ​មានការ​គ្រោះថ្នាក់​អ្វី​គាត់​មិន​ទទួលខុសត្រូវ​ទេ​។

តែ​ស្ត្រី​ចំនាស់​រូប​នោះ​ធ្លាប់​បាន​និយាយ​ថា គាត់​មក​កាន់​នៅ​ទី​នេះ​សុទ្ធតែ​មាន​បារមី​គេ​ឲ្យ​មក​បើ​ធ្វើ ស្រួល​គឺ​ស្រួល​បើ​ធ្វើ​មិន​ស្រួល​ប្រយ័ត្ន​។ មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង នា​ព្រឹក​ថ្ងៃ​ទី​៨ មក​រា នេះ​ថា មិន​ត្រូវ​យក​របស់​នោះ​មក​ដាក់​លាយឡំ​គ្នា​បែប​នេះ​ទេ សូ​ម្បី​ផ្លូវ​មាត់​ចូល​រូង​ក៏​ត្រូវ​បាន​ស្ត្រី​ជនជាតិ​វៀតណាម​កសាង​ដែរ ប៉ុ​នែ្ត​ការ​ជំទាស់​របស់​គណៈ​ក​ម្មា​ការ​អាចារ្យ មិន​ឲ្យ​ជនជាតិ​វៀតណាម​សរសេរ​អក្សរ​គេ​ដាក់​នៅ​មាត់​រូង​នោះ គឺជា​រឿង​ត្រឹមត្រូវ តែ​គេ​ក៏​សរសេរ​អក្ស​ខ្មែរ​វិញ​៕