ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បា.ញ់​ស​ម្លា​.​ប់​ជនជាតិ​ចិន​២​នាក់ នៅ​កាស៊ីណូ (​តុង​ហ្វា​យ​ប៉ា​លី​រិ​ន​) ចាប់់​បាន​ជន​ដៃដល់​ហើយ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន ចំនួន​០២​នាក់​នៅ​នឹង​កន្លែង និង​រង​របួស​ម្នាក់ នៅ​ក្នុង​កាស៊ីណូ (​តុង​ហ្វា​យ​ប៉ា​លី​រិ​ន​) ក្នុង​ក្រុងព្រះសីហនុ ត្រូវ​បាន​កម្លាំង​ចម្រុះ​រួម​មាន ៖…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន ចំនួន​០២​នាក់​នៅ​នឹង​កន្លែង និង​រង​របួស​ម្នាក់ នៅ​ក្នុង​កាស៊ីណូ (​តុង​ហ្វា​យ​ប៉ា​លី​រិ​ន​) ក្នុង​ក្រុងព្រះសីហនុ ត្រូវ​បាន​កម្លាំង​ចម្រុះ​រួម​មាន ៖ កម្លាំង​នគរបាល​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​គ្នា​តាម​ចាប់់​ជន​ដៃដល់​ជនជាតិ​ចិន បាន​ចំនួន​០៣​នាក់ ដកហូត​កាំភ្លើង​០៥​ដើម និង​រថយន្ត​០៣​គ្រឿង ។

ហេតុការណ៍​បាញ់​ស​ម្លា​.​ប់​នេះ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២​កន្លង​មក នៅ​ក្នុង​កាស៊ីណូ តុង​ហ្វា​យ​ប៉ា​លី​រិ​ន ស្ថិត​នៅ ក្រុម​ទី​១៣ ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ។

ប្រភព​ពី​លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ព្រះ​សីហ​នុ ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ដែល​ជា​ជន​ដៃដល់ ក្នុង​ការ​បាញ់ប្រហារ​ស​ម្លា​.​ប់​ជនជាតិ​ចិន​២​នាក់ និង​ម្នាក់​ទៀត​រង​របួស ក្នុង​កាស៊ីណូ យីហោ​តុង​ហ្វា​ង​ប៉ា​លី​រិ​ន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ចាប់ខ្លួន​បាន​ហើយ​។

ជនសង្ស័យ​ឈ្មោះ ZHENG YINGFEI ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បាញ់​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ ពិតប្រាកដ​មែន ដោយ​ប្រើ​អាវុធ​ខ្លី ហើយ​មូលហេតុ​ដែល​នាំ​ដល់​ការ​ផ្ទុះអាវុធ​បាញ់​សម្លាប់​នេះ​ដោយសារ​ជម្លោះ​រឿង​ជំពាក់​ប្រាក់ ​។

«សូម​រម្លឹកថា ករណី​នេះ​សមត្ថកិច្ច​​ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យជនជាតិ​ចិន​ចំនួន​ ៣​នាក់»

សូមបញ្ជាក់ដែរថា រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ពិភាក្សា​លើ​ករណី​ការ​បាញ់​សម្លាប់​ជនជាតិ​ចិន​ចំនួន ២ នាក់ នៅ​ក្នុង​កាស៊ីណូ តុង​ហ្វា​ង​ប៉ា​លី​រិ​ន ស្ថិត​ក្នុងភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២​កន្លង​មក​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​ខេត្ត បាន​ចុះ​ធ្វើ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​តាម​ប្រ​ម៉ា​ញ់​ស្រាវជ្រាវ​រក​ជន​បង្ក​។ ជា​លទ្ធផល​គិត​ត្រឹម​ម៉ោង​នេះ កម្លាំង​គណៈ​បញ្ជាការ​រដ្ឋបាល​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ចំនួន​យក​មក​ធ្វើ​សាកសួរ​តាម​នីតិវិធី និង​បន្ត​តាម​ស្រាវជ្រាវ​រក​ជន​ដៃដល់​ផ្សេង​ទៀត​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឱ្យ​ខាន​តែ​បាន​។ សូម​ជម្រាប​ជូន​ថា ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង ករណី​បាញ់​សម្លាប់​គ្នា​នេះ គឺ​ពាក់ព័ន្ធ​នឹង​ទំនាស់​ជំពាក់​ប្រាក់​។

ផ្តើម​ចេញពី​ការ​បាញ់​សម្លាប់​គ្នា​នេះ គណៈ​បញ្ជាការ​រដ្ឋបាល​ខេត្ត បាន​ដាក់​ចេញ​នៅ​វិធានការ​ដាច់​ណាត់ ចំពោះ​ទីតាំង​កាស៊ីណូ និង​ទីតាំង​អាជីវកម្ម​ផ្សេង​ទៀត ក្នុង​ករណី​ដែល​រក​ឃើញ​មាន ការ​បាញ់​សម្លាប់ ការ​ចាប់​បង្ខាំង ការ​ប្រើប្រាស់​គ្រឿងញៀន និង​បទល្មើស​ផ្សេង​ៗ នោះ​អាជ្ញាធរ​ខេត្ត នឹង​ធ្វើការ​បិទ​ផ្អាក​អាជីវកម្ម និង​ស្នើ​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ដក​អាជ្ញាប័ណ្ណ​ជា​ស្ថាពរ លែងឱ្យ​ប្រកប​របរ​រកស៊ី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​តទៅ​ទៀត​។ ដោយឡែក​ចំពោះ​ជនល្មើស​ដែល​ឃាត់ខ្លួន​បាន នឹង​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការ​លើកលែង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ