ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអនាថា និង​ញៀន​ថ្នាំ ១២៦​នាក់ ផ្ទេរ​ពី​ក្រុង​បាត់ដំបង ទៅ​មណ្ឌល​កែប្រែ​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ឧត្ត​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ យោធភូមិ​ភាគ​៥ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា…

ខេត្ត​ព្រះ​សីហ​នុ ៖ ឧត្ត​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ យោធភូមិ​ភាគ​៥ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២២ បាន​ចាត់តាំង​លោក​វរសេនីយ៍ត្រី រាជ ថាវរៈ មេបញ្ជាការ​កងអនុសេនាធំ​ដឹក​ជញ្ជូន ដឹកនាំ​កម្លាំង និង​រថយន្ត ទៅ​អធិការ​ក្រុង​បាត់ដំបង តាម​សំណើរ​របស់​លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង ដែល​បាន​ស្នើ​សុំ​រថយន្ត ដើម្បី​ដឹក​ជញ្ជូន​ជនអនាថា និង​ជន​ញៀន​ថ្នាំ ទៅ​មណ្ឌល​កែប្រែ ក្រុងព្រះសីហនុ ។

ក្នុង​ការ​ផ្ទេរ​នេះ​ដែរ មានការ​ចូលរួម​ពី​កម្លាំង​ចម្រុះ រួម​មាន ៖ កម្លាំង​អធិការ​ក្រុង​បាត់ដំបង កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​ដឹក​ជញ្ជូន យោធភូមិ​ភាគ​ទី​៥ ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន ០៤​គ្រឿង ដឹក​ជញ្ជូន​ជនអនាថា និង​ញៀន​ថ្នាំ មាន​ចំនួន ១២៦​នាក់ ផ្ទេរ​ចេញពី​អធិការ​ក្រុង​បាត់ដំបង ទៅ​មណ្ឌល​កែប្រែ ក្រុងព្រះសីហនុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ