ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិត ឬ​មិន​ពិត ទាក់ទង​នឹង​កាល់ស្យូម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

7 ឆ្នាំ មុន

នៅ​ពេល​អ្នកមាន​ផ្ទៃពោះ ការ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​អនុវត្ត​ទម្លាប់​ទទួលទាន​ប្រចាំ​ថ្ងៃ​ល្អ​បង្កប់​នូវ​អត្ថន័យ​ថ្មី​មួយ ព្រោះ​ឥឡូវនេះ​អ្នក​កំពុង​ទទួលទាន​អាហារ​សម្រាប់​មនុស្ស​ពីរ​នាក់ ប្រភេទ​អាហារ និង​បរិមាណ​ដែល​

នៅ​ពេល​អ្នកមាន​ផ្ទៃពោះ ការ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​អនុវត្ត​ទម្លាប់​ទទួលទាន​ប្រចាំ​ថ្ងៃ​ល្អ​បង្កប់​នូវ​អត្ថន័យ​ថ្មី​មួយ ព្រោះ​ឥឡូវនេះ​អ្នក​កំពុង​ទទួលទាន​អាហារ​សម្រាប់​មនុស្ស​ពីរ​នាក់ ប្រភេទ​អាហារ និង​បរិមាណ​ដែល​អ្នក​ទទួលទាន​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់ មិន​ត្រឹមតែ​សម្រាប់​សុខភាព​ផ្ទាល់ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​សុខភាព​កូន​ក្នុង​ផ្ទៃ​អ្នកផង​ដែរ​។

សូម​ទទួលទាន​ជីវជាតិ​ចិញ្ចឹម​សំខាន់​ៗ​ទាំងអស់​សម្រាប់​ទារក​ក្នុង​ផ្ទៃ និង​ខ្លួន​អ្នក​ផ្ទាល់ ដោយសារ​ទាំង​អ្នក និង​កូន​ក្នុង​ផ្ទៃ​អ្នក​ត្រូវការ​ចាប់ផ្ដើម​ពី​របប​អាហារ​ចម្រុះ​ក្នុង​បរិមាណ​សម​ស្រប​។ កាលណា​អ្នក​ទទួលទាន​អាហារ​បំប៉ន​ចម្រុះ​កាន់តែ​ច្រើន អ្នក​ទាំង​ពីរ​មានឱកាស​ទទួល​បាន​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ខ​និក​សំខាន់​ៗ ជា​ពិសេស​កាល់ស្យូម​បាន​គ្រប់គ្រាន់​។

អ្នកដឹង​ថា កាល់ស្យូម​ជួយ​ឲ្យ​សុខភាព​ឆ្អឹង និង​ធ្មេញ​រឹង​មាំ ហើយ​កាល់ស្យូម​ក៏​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​ដែល​បណ្ដាល​ឲ្យ​ឆ្អឹង​ខ្សោយ និង​ស្រួយ​ផង​ដែរ​។ នេះ​ជា​រឿង​សំខាន់​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​យល់​ដឹង​។

ដើម្បី​ឲ្យ​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​កាល់ស្យូម ខាងក្រោម​នេះ​ជាតា​រាង​សំណួរចម្លើយ​ដែល​តែង​ចោទសួរ​ញឹកញាប់​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួលស្គាល់​ថា កាល់ស្យូម​សំខាន់​បែប​ណា​ចំពោះ​អ្នក និង​កូន​ក្នុង​ផ្ទៃ​អ្នក​។

1.​ ​រាង​កាយ​អ្នក​ផលិត​កាល់ស្យូម
មិន​ពិត ! ទោះបី​កាល់ស្យូម​ជា​សារធាតុ​រ៉ែ​ខ​និក​សំខាន់​បំផុត​ក្នុង​រាង​កាយ​អ្នក​ក៏​ដោយ រាង​កាយ​អ្នក​មិន​អាច​ផលិត​កាល់ស្យូម​បាន​ទេ​។ ផ្ទុយ​មក​វិញ អ្នក​បាន​បាត់បង់​សារធាតុ​រ៉ែ​ខ​និក​នេះ​ជា​ប្រចាំ​ថ្ងៃ​តាម​រយៈ​ស្បែក សក់ ក្រចក ញើស និង​នៅ​ពេល​បន្ទោ​របង់​។ អ្នក​គ្រាន់តែ​អាច​ទទួលយក​កាល់ស្យូម​ពី​របប​អាហារ ឬ​កាល់ស្យូម​បំពេញបន្ថែម​តែ​ប៉ុណ្ណោះ​។ សូម​ចង​ចាំ​ថា ប្រសិនបើ​អ្នក​ទទួលទាន​កាល់ស្យូម​មិន​គ្រប់គ្រាន់​សម្រាប់​រាង​កាយ​ទេ សារធាតុ​រ៉ែ​ខ​និក​នេះ នឹង​ត្រូវ​ស្រូប​យក​ពី​ឆ្អឹង​របស់​អ្នក​។

2. កាល់ស្យូម គឺ​ត្រូវការ ដើម្បី​តែ​ធ្វើ​ឲ្យ​សុខភាព​ឆ្អឹង និង​ធ្មេញ​លូតលាស់​ល្អ រឹង​មាំ​ប៉ុណ្ណោះ
មិន​ពិត ! ក្រៅពី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង និង​ជំរុញ​សុខភាព​ធ្មេញ​ឲ្យ​រឹង​មាំ​ហើយ​នោះ សារធាតុ​ខ​និក​នេះ​ក៏​ដើរតួ​នាទី​សំខាន់​មួយទៀត​ក្នុង​មុខងារ​ធ្វើការ​ស្ទើរ​គ្រប់​កោសិកា​រាង​កាយ​។ មុខងារ​មួយ​ចំនួន​មាន​ដូច​ជា​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​ជា​ប្រក្រតី ជំរុញ​ប្រព័ន្ធ​ប្រសាទ​ឲ្យ​បំពេញ​មុខងារ​ទៀងទាត់ និង​ជួយ​សម្រួល​ចង្វាក់បេះដូង​ឲ្យ​ប្រក្រតី​។ កាល់ស្យូម​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រួល​អាការរោគ​សញ្ញា​មុន​មក​រដូវ (PMS) រមួលក្រពើ និង​សម្ពាធ​ឈាម​ខ្ពស់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។ វា​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​មហារីក​ពោះវៀន​ផង​ដែរ​។

3.​ មាន​តែ​អាហារ​ផលិត​ពី​ទឹកដោះ​ដូច​ជា​ទឹកដោះគោ យ៉ា​អ៊ួ និង​ឈី​ស​ប៉ុណ្ណោះ​ដែល​មាន​ផ្ទុក​ជាតិ​កាល់ស្យូម
មិន​ពិត ! មាន​ប្រភព​អាហារ​សម្បូរ​កាល់ស្យូម​ខ្ពស់​ច្រើន​ណាស់​ដែល​មិនមែន​ផលិត​ពី​ទឹកដោះ ដូច​ជា​ទឹកក្រូច ស្រស់ គ្រាប់​ធញ្ញជាតិ និង​អាហារ​សម្រន់​ផ្សេង​ៗ​។ ប្រភព​កាល់ស្យូម​ល្អ​បំផុត​មាន​ដូច​ជា​ប្រភេទ​ត្រី​មាន​ឆ្អឹង (​សា​ឌី​ន ធូ​ណា សា​ឌី​ន​ធំ និង​សាល​ម៉ុ​ន​) បន្លែ (​ស្ពៃ​តឿ ស្ពៃក្តោប និង​ផ្កា​ស្ពៃខៀវ​) គ្រាប់​ធញ្ញជាតិ និង​សណ្ដែក (​អាល់​ម៉ុ​ន សណ្ដែក​ស​/​ក្រហម​) និង​តៅហ៊ូ​។

4. ​គ្រប់​គ្នា​ត្រូវការ​កាល់ស្យូម​អាស្រ័យ​តាម​អាយុ​របស់​ពួក​គេ
ពិត ! មនុស្ស​ដែល​មាន​អាយុ និង​ភេទ​ខុស​ៗ​គ្នា ទាមទារ​បរិមាណ​កាល់ស្យូម​ផ្សេង​គ្នា​។ វិទ្យាស្ថាន​វេជ្ជសាស្ត្រ​នៅ​សហរដ្ឋអាមេរិក បាន​កំណត់​កម្រិត​របប​អាហារ​ប្រចាំ​ថ្ងៃ (RDAs) គិត​ជា​មិ​ល្លី​ក្រាម​សម្រាប់​តម្រូវការ​កាល់ស្យូម​សម្រាប់​សុខភាព​ឆ្អឹង​ដូច​មាន​បង្ហាញ​ជូន​ខាងក្រោម​៖

5. ​កាល់ស្យូម​បំពេញបន្ថែម​ផ្ដល់​ផលប្រយោជន៍
ពិត ! អ្នក​ណា​ក៏​ដោយ​ដែល​ទទួល​បាន​កាល់ស្យូម​ពី​របប​អាហារ​មិន​គ្រប់គ្រាន់ ពិតជា​ត្រូវការ​កាល់ស្យូម​បំពេញបន្ថែម​រួម​ទាំង​កុមារ​ផង​ដែរ​។ តាម​ពិត​អង្គការ​សុខភាព​ពិភព​លោក​​បាន​ថ្លែង​ថា «​កាល់ស្យូម​បំពេញបន្ថែម​អាច​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។ ដំណើរ​ខុស​ប្រក្រតី​នេះ ទាក់ទង​ដល់​អត្រា​មរណភាព​មាតា និង​ហានិភ័យ​ទារក​កើត​មិន​គ្រប់​ខែ​ជាដើម​»​។

6. ​វីតាមីន D ជួយ​ឲ្យ​ការ​ស្រូប​យក​កាល់ស្យូម​បាន​ល្អ
ពិត ! វីតាមីន D ជួយ​ជំរុញ​ឲ្យ​ការ​ស្រូប​យក​កាល់ស្យូម​របស់​រាង​កាយ​កាន់តែ​ប្រសើរ​ឡើង​។ អ្នក​អាច​ទទួលទាន វីតាមីន D តាម​អ្នក​ត្រូវការ​ដោយ​ចេញ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក (​ពី​10 ទៅ 15​នាទី ក្នុង​មួយ​ថ្ងៃ​) និង​របប​អាហារ​។ អាហារ​សម្បូរ​វីតាមីន D ខ្ពស់​មាន​ដូច​ជា​ស៊ុត​ផ្នែក​លឿង ត្រី​សមុទ្រ ថ្លើម និង​ទឹកដោះគោ​ម្សៅ​។

7. ​កាលណា​ខ្ញុំ​ចាប់ផ្ដើម​ទទួលទាន​កាល់ស្យូម វា​នឹង​នៅ​ក្នុង​រាង​កាយ​ខ្ញុំ​រហូត ហើយ​បំពេញ​មុខងារ​វា​យ៉ាង​អស្ចារ្យ
មិន​ពិត ! ក្រៅពី​បាត់បង់​កាល់ស្យូម​ជា​ប្រចាំ​ថ្ងៃ​តាម​រយៈ​ញើស ទឹកនោម និង​លាមក អ្នក​ក៏​អាច​បាត់បង់​សារធាតុ រ៉ែ​ខ​និក​នេះ​បាន​ដែរ ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ​អ៊ី​ន​ច្រើន​ជ្រុល (​មាននៅ​ក្នុង​តែ និង​កាហ្វេ​)​។ គ្រឿង​ស្រវឹង និង​ការ​ជក់បារី​ក៏​បណ្ដាល​ឲ្យ​បាត់បង់​កាល់ស្យូម​ពី​រាង​កាយ​អ្នក ក៏​ដូច​ជា​ការ​ទទួលទាន​ប្រៃ​ខ្លាំង​ផង​ដែរ​។

8. ​មាន​តែ​ស្ត្រី​វ័យ​ចំណាស់​ប៉ុណ្ណោះ​ដែល​វិ​វត្ត​ទៅ​រក​ជំងឺ​ពុក​ឆ្អឹង
មិន​ពិត ! ជំងឺ​ពុក​ឆ្អឹង​ជា​ជំងឺ​ឆ្អឹង​ដែល​កើតឡើង​នៅ​ពេល​រាង​កាយ​បាត់បង់​កំហាប់​កាល់ស្យូម​នៅ​ក្នុង​ឆ្អឹង​ច្រើន​ពេក ធ្វើ​ឲ្យ​ឆ្អឹង​ស្តើង ឬ​ទាំង​ពីរ​ករណី​នេះ​។ នេះ​មាន​ន័យ​ថា គ្រប់​គ្នា​អាច​វិ​វត្ត​ទៅ​រក​ជំងឺ​នេះ​។ ជំងឺ​ពុក​ឆ្អឹង​ប៉ះពាល់​ដល់​បុរស និង​ស្ត្រី​គ្រប់​ជាតិ​សាសន៍​។ ប៉ុន្តែ​ស្ត្រី​ជនជាតិ​ស្បែក​ស និង​អាស៊ី ពិសេស​ស្ត្រី​វ័យ​កាន់តែ​ចាស់​ដែល​អស់​រដូវ គឺ​ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត​។