ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​រនាំង​ដែក​បាក់​អស់​៥​ផ្ទាំង​ទាំង​ព្រឹក​លើ​ស្ពាន​អាកាស​៧​មក​រា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង​ត្រូវ​បាន​ម្ចាស់​អះអាង​ថា គេច​ពី​ម៉ូតូ​កង់​៣ ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​៥​ផ្ទាំង ។ គ្រោះថ្នាក់​នេះ​បាន​ …

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង​ត្រូវ​បាន​ម្ចាស់​អះអាង​ថា គេច​ពី​ម៉ូតូ​កង់​៣ ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​៥​ផ្ទាំង ។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែមករា នៅ​លើ​ស្ពាន​អាកាស​៧​មក​រា ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

រថយន្ត​ដែល​បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូ​វ​ផ្លូវត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-5284 បើកបរ​ដោយ​បុរស​ម្នាក់ ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​ទៅ​សាកសួរ  ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បាន​បើក​ឡើង​ស្ពាន​អាកាស​៧​មក​រា ខណៈ​ឡើង​ស្ពាន​បាន​បន្តិច​មិន​ទាន់​ដល់​ពាក់កណ្តាល​ស្ពាន​ផង ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ជ្រុល​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូ​វ​ផ្លូវ បណ្តាល​ឲ្យ​បាក់​វៀច​ដួល​អស់​៥​ផ្ទាំង​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​នៅ​ក្នុង​គ្រោះថ្នាក់​នេះ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

បើ​តាម​អ្នកបើកបរ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​បុក​រនាំង​ដែក​នេះ ដោយសារ​តែ​គេច​ពី​ម៉ូតូ​កង់​៣​ដែល​នៅ​ពីមុខ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើងគោ​គ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​រនាំង​ដែក ។ នៅ​ព្រឹក​នេះ​ដែរ រនាំង​ដែក​ត្រូវ​បាន​មន្ទីរ​សារ​ធា​រណការ​ចុះ​ទៅ​ជួសជុល​ឡើង​វិញ​ផង​ដែរ ៕