ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​អាយុ​105​ឆ្នាំ​បង្កើត​ឯតទគ្គ​កម្ម​ធាក់​កង់​ចម្ងាយ​22,5​គ​.​ម

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកតា Robert Marchand ជនជាតិ​បារាំង​អាយុ​១០៥​ឆ្នាំ​បាន​បំបែក​ឯតទគ្គ​កម្ម​ជិះ​កង់​រយៈពេល​១​ម៉ោង សម្រាប់​មនុស្ស​វ័យ​ចំណាស់​ក្នុង​ចម្ងាយ​២២,៥៤​គីឡូម៉ែត្រ

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកតា Robert Marchand ជនជាតិ​បារាំង​អាយុ​១០៥​ឆ្នាំ​បាន​បំបែក​ឯតទគ្គ​កម្ម​ជិះ​កង់​រយៈពេល​១​ម៉ោង សម្រាប់​មនុស្ស​វ័យ​ចំណាស់​ក្នុង​ចម្ងាយ​២២,៥៤​គីឡូម៉ែត្រ កាលពី​ថ្ងៃ​ទី​៤ មក​រា ២០១៧ នាទី​លាន​ធាក់​កង់​ក្នុង​ទីក្រុង​សាំង​កេ​ន​តាំង​អង់​អុ​ី​វលី​ន នៅ​ភាគ​ខាងលិច​ក្រុងប៉ារីស ក្រោម​ការ​សាទរ​ពី​ទស្សនិកជន​ជា​ច្រើន​នាក់ ។

លោកតា Marchand ថា​គាត់​មិន​ហត់ ឬ​រួយជើង​ទេ ក្រោយ​ពី​ធាក់​បាន​ចំនួន​៩២​ជុំ ប៉ុន្តែ​ចុក​រួយដៃ​តិចតួច ។

កាលពី​៣​ឆ្នាំ​មុន លោកតា Marchand បានបង្កើត​ឯតទគ្គ​កម្ម​ធាក់​កង់​រយៈពេល​១​ម៉ោង​ចំពោះ​អ្នកមាន​អាយុ​លើស​១០០​ឆ្នាំ ដោយ​ធាក់​បាន​ចម្ងាយ​២៦,៩២​គីឡូម៉ែត្រ ដោយ​ក្នុង​ពេល​កន្លង​មក​មិន​ធ្លាប់​មាន​មនុស្ស​វ័យ​ចំណាស់​អាយុ​១០៥​ឆ្នាំ បង្កើត​ឯតទគ្គ​កម្ម​បែប​នេះ​ទេ ។

លោកតា Marchand ជា​អ្នក​ពន្លត់​អគ្គិភ័យ​ចូល​និវត្តន៍ ធ្លាប់​ជា​ជើងឯក​កាយសម្ព័ន្ធ​របស់​ប្រទេស និង​ធ្លាប់​ជា​កីឡាករ​ប្រដាល់ បាន​ថែទាំ​ខ្លួន​ជា​រៀង​រហូត និង​ទទួលទាន​អាហារ​មាន​អនាម័យ ។ លោកតា​បញ្ជាក់​ថា គាត់​បាន​ហាត់​សម​ធាក់​កង់​ប្រហែល​ពី​១០​ទៅ​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ដោយ​ហាត់​សម​ក្នុង​ម្លប់​ព្រោះ​បារម្ភ​ខ្លាច​ធ្លាក់ខ្លួន​ឈឺ ៕