ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​ស៊ូ​ស៊ី​ដ៏​ល្បី​នៅ​ជប៉ុន​ទិញ​ត្រី​ធូ​ណាមួយ​ក្បាល​628.000​ដុល្លារ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​៥ មក​រា​២០១៧ ផ្សាយ​ថា​«Tsukiji»​ជា​ផ្សារ​លក់​ត្រី​ធំ​បំផុត​នៅ​លើ​ពិភពលោក​ស្ថិត​នៅ​ជាយក្រុង​តូ​ក្យូ​បាន​ដាក់​ដេញថ្លៃ​ត្រី​ធូ​ណា​យក្ស ស្វាគមន៍​ឆ្នាំ​ថ្មី កាលពី​ថ្ងៃ​ទី​៥ មក​រា និង​ជា​ទំនៀមទម្លាប់​

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​៥ មក​រា​២០១៧ ផ្សាយ​ថា​«Tsukiji»​ជា​ផ្សារ​លក់​ត្រី​ធំ​បំផុត​នៅ​លើ​ពិភពលោក​ស្ថិត​នៅ​ជាយក្រុង​តូ​ក្យូ​បាន​ដាក់​ដេញថ្លៃ​ត្រី​ធូ​ណា​យក្ស ស្វាគមន៍​ឆ្នាំ​ថ្មី កាលពី​ថ្ងៃ​ទី​៥ មក​រា និង​ជា​ទំនៀមទម្លាប់​ដែល​ប្រតិបត្តិ​ជា​ប្រចាំ​ក្នុង​រយៈពេល​យូរលង់​មក​ហើយ ។ ចំពោះ​ធូ​ណា​ដែល​លក់​ក្នុងឆ្នាំនេះ​ជា​ត្រី​ធូ​ណា​មាន​ព្រុយ​ពណ៌​ខៀវ​ទម្ងន់​២១២​គីឡូក្រាម​លក់​បាន​តម្លៃ​៧៤,២​លាន​យ៉េន ឬ​ប្រហែល​៦២៨.០០០​ដុល្លារ ។

លោក Kiyoshi Kimura ប្រធាន​សាខា​ហាង​ស៊ូ​ស៊ី​«​សាន់​មៃ​»​អាច​បង្កើត​ឯតទគ្គ​កម្ម​ជា​អ្នក​ឈ្នះ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​របស់​ទីផ្សារ​«Tsukiji»​ជា​ឆ្នាំ​ទី​៦​បន្តបន្ទាប់​គ្នា​ហើយ​ថ្លៃ​ទិញ​ក្នុងឆ្នាំនេះ​នៅ​តែ​ខ្ពស់ ។

ថ្លៃ​ទិញ​ត្រី​ធូ​ណា​ក្នុងឆ្នាំនេះ​មិន​អាច​បំបែក​ឯតទគ្គ​កម្ម​កាលពី​ឆ្នាំ​២០១៣ ដែល​លោក​បាន​ចំណាយ​ប្រាក់​ចំនួន​១៥៤​លាន​យ៉េន ឬ​១,៨​លាន​ដុល្លារ យកឈ្នះ​គូប្រជែង​ពី​ហុងកុង​ក្នុង​ការ​ដេញថ្លៃ​ត្រី​ធូ​ណា​ដ៏​ល្អ​មាន​ទម្ងន់​២២២​គីឡូក្រាម ៕