ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ការ​មិន​ស្មោះត្រង់ មិន​អាច​រក្សា​អាយុជីវិត​វប្ប​ធ៌​ម​សន្ទនា​បាន​ឡើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា «​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​អនុវត្តន៍​យ៉ាង​ស្មោះសរ​នូវ​វប្ប​ធ៌​ម​សន្ទនា​ជាមួយ​គណបក្ស​

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា «​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​អនុវត្តន៍​យ៉ាង​ស្មោះសរ​នូវ​វប្ប​ធ៌​ម​សន្ទនា​ជាមួយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា និង​ព្រឹ​ទ្ឋ​សភា តាម​គោលការណ៍​នៃ​ល​ទ្ឋិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ ។ ការ​មិន​ស្មោះត្រង់ ការ​ប្រើ​ពាក្យ​សម្តី​អសុរោះ​វាយប្រហារ​គ្នា​និង​ការ​ញុះញង់ បញ្ឆេះ​ឲ្យ​មានការ​គុំកួន ចងកំហឹង​នឹង​គ្នា គឺ​មិន​អាច​រក្សា​អាយុជីវិត​នៃ​វប្ប​ធ៌​ម​សន្ទនា​បាន​ឡើយ មិនតែប៉ុណ្ណោះ​វា​នឹង​បំផ្លាញ​នូវ​ឯកភាព​ជាតិ​របស់​យើង» ។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​ឆ្នាំ​ទី​៣៨ ថ្ងៃជ័យ​ជម្នះ​០៧​មក​រា (០៧ មក​រា ១៩៧៩-០៧ មក​រា ២០១៧) នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) កាលពី​ថ្ងៃ​ទី​០៧ មក​រា ២០១៧ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​យកចិត្តទុកដាក់​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​គណបក្ស​នយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល (NGO) និង​មជ្ឈដ្ឋាន​ផ្សេង​ៗ​ទៀត​ក្នុង​សង្គម ដើម្បី​ថែរក្សា​និង​ពង្រីក​រាល់​ស​មិ​ទ្ឋ​ផល​នៃ​សង្គម​ជាតិ រួម​គ្នា​ដោះស្រាយ​សេចក្តី​ត្រូវការ​របស់​ប្រជាជន ពង្រឹង​បរិយាកាស​សុខក្សេមក្សាន្ត​ក្នុង​សង្គម រួម​ទាំង​បរិយាកាស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នា​ពេល​ខាង​មុខ​នេះ​ឲ្យ​បាន​ល្អ ដែល​ជា​កត្តា​សំខាន់​ចាំបាច់ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុ​ត្តិ​ធ៌​ម ដោយ​គោរព​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​តាម​ច្បាប់ បទបញ្ជា និង​ក្រម​សីល​ធ៌​ម​សម្រាប់​ការ​បោះ​ឆ្នោត ៕