ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើច្រត់​ឆ្លាត​វៃ​សម្រាប់​មនុស្ស​ចាស់​បាន​បង្កើត​ហើយ

7 ឆ្នាំ មុន

ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក CES នៅ​ឡាស​វេ​ហ្គា​ស សហរដ្ឋ អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​២០១៧ មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន ដើម្បី​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​សម្រាប់​លក់​ក្នុង​ឆ្នាំ​២០១៧ ។

ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក CES នៅ​ឡាស​វេ​ហ្គា​ស សហរដ្ឋ អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​២០១៧ មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន ដើម្បី​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​សម្រាប់​លក់​ក្នុង​ឆ្នាំ​២០១៧ ។

ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​នោះ​មាន​ផលិតផល​មួយ​ត្រូវ​បាន​គេ​ដាក់​ភ្ជាប់​ជាមួយ​ឈើច្រត់​សម្រាប់​មនុស្ស​ចាស់ ។ វា​ត្រូវ​បាន​ក្រុមហ៊ុន​បារាំង Fayet បង្កើត​ឡើង​សម្រាប់​ជា​ជំនួយ​ដល់​មនុស្ស​ចាស់​ដើរ​ផង និង​អាច​ផ្តល់​សញ្ញា​ដល់​អ្នក​ថែរក្សា​មនុស្ស​ចាស់​ឲ្យ​បានដឹង​ថា​គាត់​ដួល​ជាដើម ។ ម្យ៉ាងវិញទៀត​វា​ក៏​បាន​បំពាក់​នូវ​កម្មវិធី​ដើរ​របស់​ម្ចាស់​វា ហើយ​​បញ្ជូន​សារ​មក​កាន់​អ្នក​ថែរក្សា សាច់ញាតិ ឬ​អ្នកជំនាញ​ថែទាំ​សុខភាព​ប្រសិនបើ​ម្ចាស់​ឈើច្រត់​មាន​សញ្ញា​ប្រែប្រួល ។ ឈើច្រត់​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​គ្រោង​នឹង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​៦​ខែ​ទៀត ។ ឆ្លង​តាម​រយៈ​បច្ចេកវិទ្យា​នៅ​លើ​ឈើច្រត់​បែប​នេះ មាន​ន័យ​ថា ពិភព​បច្ចេកវិទ្យា​មិនមែន​សម្រាប់​តែ​មនុស្ស​វ័យក្មេង​ប៉ុណ្ណោះ​ទេ មនុស្ស​ចាស់​ក៏​ត្រូវការ​បច្ចេកវិទ្យា​ដែរ ។

ទីផ្សារ​សម្រាប់​ផលិតផល​មួយ​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ។ ឈើច្រត់​របស់ Fayet បាន​ភ្ជាប់​បច្ចេកវិទ្យា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ជា​ច្រើន ដូច​ជា មាន​ប្រព័ន្ធ​អីុន​ធើ​រ​ណែ​ត​ភ្ជាប់​ជាមួយ​កម្មវិធី​ជំនួយ​សំឡេង​ដំបូង​នៅ​ក្នុង​ពិភពលោក និង​អាច​គ្រប់គ្រង​វា​ជាមួយនឹង Iphone ឬ​ភ្ជាប់​ជាមួយ​ឧបករណ៍​ឆ្លាត​វៃ​ផ្សេង​ៗ​ទៀត ។ វា​មាន​សមត្ថភាព​អាច​ដំឡើង​សំឡេង​ឲ្យ​បាន​ល្អ​ជាង​មុន​នៅ​កន្លែង​ដែល​មាន​សំឡេង​រំខាន និង​អាច​ទទួល​ការ​ហៅ​ទូរស័ព្ទ​ចូល​បាន និង​ស្តាប់​តន្ត្រី​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណែ​ត​ជាដើម ៕