ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ CPP ការពារ​ដាច់ខាត​បូរណភាព​ទឹកដី​និង​របប​រាជា​និយម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​( CPP) ការពារ​ដាច់ខាត​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​( CPP) ការពារ​ដាច់ខាត​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​រដ្ឋធម្មនុញ្ញ របប​រាជា​និយម និង​រាល់​ស​មិ​ទ្ឋ​ផល​របស់​សង្គម​ជាតិ ជា​ពិសេស​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​រឹង​មាំ​ឥត​រង្គោះរង្គើរ ដែល​ជា​កត្តា​សារ​វ័​ន្ត ដើម្បី​ធានា​ដល់​ដំណើរការ​រីក​ចម្រើន​នៃ​ល​ទ្ឋិ​ប្រជាធិបតេយ្យ និង​សិ​ទ្ឋិ​មនុស្ស ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម​ធ៌​ម​និង​ធានា​នូវ​ជីវភាព​រស់នៅ​ដ៍​សុខសាន្ត​របស់​ប្រជាជន ។

ថ្លែង​ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​ឆ្នាំ​ទី​៣៨​ថ្ងៃជ័យ​ជម្នះ​០៧​មក​រា (០៧ មក​រា ១៩៧៩-០៧ មក​រា ២០១៧) នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) កាលពី​ថ្ងៃ​ទី​០៧ មក​រា ២០១៧ សម្តេច​តេ​ជោ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សង្កត់ធ្ងន់​ទៀត​ថា «CPP ប្រឆាំង​នឹង​សកម្មភាព​ណាមួយ​ពី​ខាងក្រៅ ដែល​ព្យាយាម​ដាក់​ការ​កៀបសង្កត់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើ​តាម​ឆន្ទៈ​របស់​ខ្លួន នៅ​ក្រោម​ហេតុផល​ប្រជាធិបតេយ្យ​និង​សិ​ទ្ឋិ​មនុស្ស ដែល​ជា​ការ​ជ្រៀតជ្រែក​មក​លើ​ដែន​សមត្ថកិច្ច​របស់​រដ្ឋ​អធិបតេយ្យ​មួយ បំពាន​មក​លើ​គោលការណ៍​ជាស​កល» ។​

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «​កម្ពុជា​មិន​អាច​ទទួលយក​ការ​កៀបសង្កត់ ឬ​ការ​ជ្រៀតជ្រែក​ណាមួយ​បាន​ឡើយ ជា​ពិសេស​ការ​ប៉ុនប៉ង​ពី​ខាងក្រៅ ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​តាម​រយៈ​បដិវត្តន៍​ព៌​ណ ផ្ទុយ​ពី​គោលការណ៍​នៃ​ល​ទ្ឋិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដែល​ការ​ប៉ុប​ប៉ង​បែប​នេះ បាន​និង​កំពុង​បង្ក​នូវ​ជម្លោះផ្ទៃក្នុង អ​ស្ថិរភាព អសន្តិសុខ សង្គ្រាម ទុក្ខវេទនា ការ​រត់​ភៀសខ្លួន​និង​ការ​បាត់បង់​អាយុជីវិត​ប្រជាជន​ស្លូតត្រង់​រាប់​សែន​លាន​នាក់​យ៉ាង​អ​យុ​ត្តិ​ធ៌​ម​បំផុត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដែល​រក​ទី​បញ្ចប់​មិនឃើញ »៕